ចិ​ន៖ អ្នកនាំពាក្យចិនដីគោកនៅថ្ងៃសុក្របានសម្តែងនូវឆន្ទៈរបស់ចិនដីគោកក្នុងការធ្វើឱ្យអស់ពី​សមត្ថភាពដើម្បីជួយ​ជនរួម​ជាតិតៃវ៉ាន់លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបាននិយាយថា ជនរួមជាតិ​តៃវ៉ាន់​ដែលធ្វើដំណើរទៅកាន់ចិនដីគោកតាមជើងហោះហើរ អ្នកដំណើរស៊ីវិលទាំងអស់អាចទទួលបាន​ការចាក់វ៉ាក់​សាំង​ដោយស្ម័គ្រចិត្តនៅទីនេះដរាបណាពួកគេបំពេញតាមតម្រូវការចាក់វ៉ាក់សាំង និងគោរពតាមច្បាប់ត្រួតពិនិត្យ​ការរាតត្បាត​សម្រាប់ការធ្វើដំណើរឆ្លងចូលប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ  

ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយស្តីពីកង្វះវ៉ាក់សាំងដ៏ស្រួចស្រាវរបស់កោះតៃវ៉ាន់លោក Ma Xiaoguang បាននិយាយថាជនរួមជាតិតៃ​វ៉ាន់ប្រហែល ៦២,០០០ នាក់បានចាក់វ៉ាក់សាំងនៅឯចិនដីគោកគិតត្រឹមថ្ងៃទី ៣១ ខែឧសភា។

រូបតំណាង

ដោយកត់សម្គាល់ថាប្រជាជនជាច្រើននៅលើកោះនេះបានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការរង់ចាំការ​បញ្ជូនវ៉ាក់​សាំង​ពីដីគោកឲ្យបានលឿន លោក Ma បានទទូចដល់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅក្នុងកោះតៃវ៉ាន់​ឲ្យ​លុប​ចោលឧបសគ្គនានាឱ្យបានឆាប់៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]