អង្គការធំៗចំនួន២ ជំរុញឲ្យមានការការពារកុមារពីកូវីដ-១៩ ខណៈកម្ពុជាមិនទាន់មានវ៉ាក់សាំងសម្រាប់ពួកគេឡើយ

//s9.kh1.co/1a/1ae864dcaad47aae42de7ff6a4f50c5b59a67c4c.jpg
សង្គម

 ១១-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

អង្គការ WHO និង​អង្គការ ​UNICEF ជំរុញឲ្យមានការការពារកុមារពីកូវីដ-១៩ ខណៈកម្ពុជាមិនទាន់មានវ៉ាក់សាំងសម្រាប់ពួកគេឡើយ។

ភ្នំពេញ៖ កូវីដ-១៩ ជាជំងឺរាតត្បាតសកលដែលបានឆ្លងរាលដាលទៅកាន់ប្រទេស និងតំបន់ជាច្រើននៅជុំវិញពិភពលោក ដោយមិនប្រកាន់ភេទ ពណ៌សម្បុរ ក៏ដូចជាវ័យចាស់ ឬ ក្មេងនោះឡើយ ពោលគឺមានកុមារមិនតិចនោះទេ រួមមានទាំងកុមារកម្ពុជាផងដែរ ដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំណើរទស្សនកិច្ច​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ-​១៩​
ដំណើរទស្សនកិច្ច​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ-​១៩​

ជុំវិញបញ្ហានេះ ក្នុងដំណើរទស្សនកិច្ច​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ-​១៩​ ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ខេត្តកណ្តាល ​នា​ថ្ងៃទី​១០​ ខែមិថុនា ម្សិលមិញ​នេះ អ្នកតំណាងអង្គការ​ធំៗ​ចំនួន​២ ប្រចាំប្រទេសកម្ពុជា រួមមាន​អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការ ​UNICEF បាន​ជំរុញ​អោយ​គ្រប់​អាណាព្យាបាល​កុមារ​ទាំងអស់​ ត្រូវ​ពង្រឹង​ការការពារ​​កុមារពីជំងឺកូវីដ-១៩ ខណៈ ដែល​ប្រទេសកម្ពុជាមិន​ទាន់មាន​វ៉ាក់សាំង​សម្រាប់ពួកគេឡើយ។

ការ​ថ្លែងឡើងដូច្នេះ ព្រោះកន្លងមក​លោកស្រីដែលជាអ្នកតំណាង​អង្គការ ​UNICEF ប្រចាំកម្ពុជាមើលឃើញថា ​មាន​អាណាព្យាបាល​កុមារ​មួយចំនួន ​នៅពេល​យក​កុមារ ឬ​កូនតូចៗ​របស់​ខ្លួន​ចេញ​ដើរ​កម្សាន្ត ឬ​ធ្វើដំណើរ​ទៅតាម​ទីសាធារណៈ​ផ្សេងៗ គឺ​ភាគច្រើន​អាណាព្យាបាល​មានការ​ពាក់​ម៉ាស់​ការពារ​ត្រឹមត្រូវ ​ប៉ុន្តែ​កុមារ​ ឬ​កូនតូចៗ របស់​ខ្លួន​នោះ ​មិនមាន​ពាក់​ម៉ាស់​ការពារជំងឺ​កូ​វីដ​-១៩​ ជូន​នោះទេ​ ហើយ​បើ​ពាក់​គឺ​ភាគច្រើន​មិនបាន​ត្រឹមត្រូវ​ផងដែរ ​ដែល​បញ្ហា​នេះបង្ក​ការ​ងាយ​ឆ្លង​ខ្លាំង​​។

  លោកស្រីដែលជាអ្នកតំណាង​អង្គការ ​UNICEF  និងលោកជំទាវ ឱ វណ្ណឌីន
  លោកស្រីដែលជាអ្នកតំណាង​អង្គការ ​UNICEF  និងលោកជំទាវ ឱ វណ្ណឌីន

ជាមួយគ្នានេះ លោកស្រីដែលជាអ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងដែរថា បច្ចុប្បន្ន​មាន​បណ្តា​ប្រទេស​រីកចម្រើន​មួយចំនួន ​គឺ​គេ​មាន​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ សម្រាប់​ចាក់​ជូន​កុមារ​តូច រហូតដល់​កុមារ​ធំ​វ័យ​ក្រោម​១៧​ឆ្នាំ ​ប៉ុន្តែ​កម្ពុជានៅ​មិន​ទាន់មាន​វ៉ាក់សាំង​សម្រាប់​កុមារ​នោះទេ ​ខណៈដែល​បច្ចុប្បន្ន WHO​ មិនទាន់មាន​ផែនការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​សម្រាប់​កុមារ​នោះឡើយ៕

  លោកស្រីដែលជាអ្នកតំណាង​អង្គការសុខភាពពិភពលោក និងលោកជំទាវ ឱ វណ្ណឌីន
  លោកស្រីដែលជាអ្នកតំណាង​អង្គការសុខភាពពិភពលោក និងលោកជំទាវ ឱ វណ្ណឌីន

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ

ប្រភព៖ BTV Cambodia

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T