នៅចាំគាត់ទេ? លី ឡានី បាត់មុខពីសិល្បៈច្រើនឆ្នាំ ពេលនេះសាងជីវិតយ៉ាងស្តុកស្តម្ភ

//s9.kh1.co/4e/4e0cdf0e8cd299d444d4ea54e58692cdbe6359f3.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយឃ្លាតឆ្ងាយពីវិស័យសិល្បៈលោក លី ឡានី បានកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងមានចំណងដៃកូនស្រី២នាក់។

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំតារាប្រុសរូបសង្ហារលោក លី ឡានី ដែលតារារូបនេះធ្លាប់បានសម្ដែងរឿងជាច្រើនកាលពីប្រមាណជា២០ឆ្នាំមុន។ គ្រប់រឿងដែលលោកបានសម្ដែងតែងតែទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់មិនថាចាស់ឬក្មេងនោះទេ។ តែប៉ុន្មានឆ្នាំចុងក្រោយមកនេះ លោកបានដកខ្លួនចេញពីវិស័យសិល្បៈ ងាកចាប់យកមុខងារក្នុងជួរមន្រ្តីរាជការវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបាត់មុខពីវិថីសិល្បៈ បច្ចុប្បន្នលោក លី ឡានី កំពុងសម្ងំកសាងជីវិតគ្រួសារជាមួយភរិយា និងកូនស្រីពីរនាក់យ៉ាងមានសុភមង្គល។ ពិតណាស់ ទោះអតីតតារារូបនេះលែងបង្ហាញមុខក្នុងសង្គមសិល្បៈ តែក៏មានអ្នកគាំទ្រជាច្រើន នៅតែចង់ដឹងចង់ឮពីជីវិតឯកជនរបស់លោកដដែល។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថាតារារូបនេះនៅតែក្មេង ស្រស់សង្ហាមិនចាញ់កាលនៅកម្លោះប៉ុន្មានឡើយ។ 

ជាក់ស្ដែង បន្ទាប់ពីរៀបការមានកូន២រួចមក គេតែងតែឃើញលោក លី ឡានី បង្ហោះរូបលក្ខណៈគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់។ ម្យ៉ាងវិញទៀតរូបភាពទាំងនោះបានបង្ហាញឲ្យឃើញពីចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ បើទោះបី តារាប្រុសរូបនេះមានកូនពីរនាក់ និងមានវ័យកាន់តែជ្រេក៏ពិតមែន តែលោកនិងភរិយានៅតែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ ជាពិសេសសព្វថ្ងៃលោកកំពុងរស់នៅក្នុងផ្ទះធំស្កឹមស្កៃផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី 
លោក លី ឡានី និងភរិយា
លោក លី ឡានី និងភរិយា
លោក លី ឡានី និងភរិយា
លោក លី ឡានី និងភរិយា
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
លោក លី ឡានី ភរិយា និងកូនៗ
https://s9.kh1.co/__image/w=650,h=867,q=100/ae/ae67974609780534df47fdbad940fd462d8ea674.jpg
លី ឡានី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T