មិនធម្មតា! ប្រទេសក្នុងតំបន់អាស៊ានមួយនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ជិត ៩ពាន់នាក់ក្នុងមួយថ្ងៃ ខណៈព្រួយបារម្ភវីរុសបំប្លែងខ្លួនថ្មី

//s9.kh1.co/e2/e2d4a7b1f43bab893321f90a746795547f68f047.jpg
សង្គម

 ១១-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេសក្នុងតំបន់អាស៊ានមួយនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ជិត ៩ពាន់នាក់ក្នុងមួយថ្ងៃ ខណៈព្រួយបារម្ភវីរុសបំប្លែងខ្លួនថ្មី។

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រទេសឥណ្ឌណេស៊ីបានរាយការណ៍ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ដល់ទៅចំនួន ៨,៨៩២នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតបើគិតចាប់ពីថ្ងៃ២៣ ខែកុម្ភៈមក ខណៈអ្នកជំងឺចំនួន ២១១នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីឆ្លងបានកើនឡើងនៅលើកោះចំនួន២ រួមមានកោះជ្វា (Java) និងកោះស៊ូម៉ាត្រា (Sumatra) ដែលមានប្រជាជនរស់នៅច្រើនបំផុត ស្របពេលអ្នកជំនាញខាងផ្នែកសុខាភិបាលបារម្ភថា ការឆ្លងដ៏អាក្រក់បំផុតមិនទាន់មកដល់នៅឡើយទេ។ ហើយចំនួនករណីឆ្លងបានកើនឡើងយ៉ាងខ្លាំងនៅកោះទាំង២ គឺ នៅរយៈពេល ៣សប្ដាហ៍បន្ទាប់ពីថ្ងៃឈប់សម្រាក ក្រោយពិធីបុណ្យសាសនា Ramadan ពោលគឺនៅពេលមនុស្សរាប់លាននាក់ធ្វើដំណើរឆ្លងកាត់ប្រជុំកោះ ដោយមិនអើពើនឹងបម្រាមនានា។

ជាមួយគ្នានេះ លោក Wildan Asfan Hasibuan អ្នកជំនាញផ្នែករោគរាតត្បាត និងជាទីប្រឹក្សាក្រុមការងារខេត្ដបានឲ្យដឹងដែរថា ខេត្ដ Riau ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា បានកើនឡើងករណីឆ្លងប្រចាំថ្ងៃទ្វេដងឯណោះ។

តួយ៉ាងគិតត្រឹមលទ្ធផលថ្ងៃម្សិលមិញ ប្រទេសស្ថិតក្នុងតំបន់អាស៊ានមួយនេះ បានកើនឡើងករណីឆ្លងសរុបដល់ជាង ១.៩លានករណី និងស្លាប់ចំនួន ៥២,៣៧៣នាក់ហើយ៕

ពលរដ្ឋឥណ្ឌូណេស៊ី
ពលរដ្ឋឥណ្ឌូណេស៊ី
ពលរដ្ឋឥណ្ឌូណេស៊ី
ពលរដ្ឋឥណ្ឌូណេស៊ី
ពលរដ្ឋឥណ្ឌូណេស៊ី
ពលរដ្ឋឥណ្ឌូណេស៊ី

ប្រភព CNA

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T