ស្ងាត់ៗ! ឌី សូនីតា បង្ហើបជិតស្លៀករ៉ូបកូនក្រមុំ ខណៈកូនស្រីក្បែរ១ខួប

//s9.kh1.co/d6/d697375f897d6e24d6225529a448b5df09503b38.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កូនស្រីគួរឲ្យស្រលាញ់ បានជាង ៦ខែហើយ ស្រាប់តែពេលនេះ តារាស្រី ឌី សូនីតា បង្ហើបប្រាប់មហាជនថា ជិតស្លៀករ៉ូបកូនក្រមុំ ហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេលប្រកាស ពពោះមុនពេលរៀបការភ្លាម ឌី សូនីតា ហាក់ដកបន្លាចេញពីទ្រូង ក្រោយខំបិទបាំង ពពោះជាង ៨ខែ ព្រោះខ្លាចតែ មហាជនមិនយល់ស្ថានភាពខ្លួន តែផ្ទុយទៅវិញ ការទទួលបានផ្ទុយពី ការរំពឹងទុក ព្រោះ តារាសម្តែងស្រីរូបនេះ បែរជា ទទួលការគាំទ្រ លើកទឹកចិត្ត ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មកដល់សព្វថ្ងៃនេះ រូបនាងកាន់តែ ឆក់បេះដូងអ្នកគាំទ្រ ខ្លាំងឡើង ដោយសារតែ ភាពក្រមិចក្រមើមរបស់ម្តាយ បូករួមនឹងសម្រស់កូនស្រី គួរឲ្យស្រលាញ់ទៀតនោះ រូបនាង តែងទទួលការចែករំលែករូបភាព និងចុចពេញចិត្ត ជាច្រើន ខណៈ រូបទើបតែផុស មិនបានកន្លះម៉ោងក៏មានដែរ។

តែផ្ទុយទៅវិញ កូនស្រីមានអាយុ ជាង៦ខែហើយ ស្រាប់តែពេលនេះ តារាសម្តែងស្រីរូបនេះ បែរជា បង្ហើបប្រាប់មហាជន ថាខ្លួនជិតស្លៀករ៉ូបកូនក្រមុំ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ផ្ទុះការងើងឆ្ងល់ជាខ្លាំងថា តើរូបនាង នឹងរៀបការក្នុងពេលឆាប់ៗ នេះមែនទេ?

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖ 

ពាក់ម៉ាស់ដើម្បីមនុស្សដែលយើងស្រលាញ់ ម៉ាមីស្រកបាន៥គីឡូហើយអ៊ុំពូមីងអើយ នៅសល់៥គីឡូទៀត ម៉ាមីពាក់អាវកូនក្រមុំស្អាតហើយ៕

ឌី សូនីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង ឌី សូនីតា
តារាសម្តែង ឌី សូនីតា
តារាសម្តែង ឌី សូនីតា
តារាសម្តែង ឌី សូនីតា
តារាសម្តែង ឌី សូនីតា និងស្វាមី
តារាសម្តែង ឌី សូនីតា និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឌី សូនីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T