អង់គ្លេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កីឡាករ Ilkay Gundogan មិនមានបំណងបន្តកុងត្រាថ្មីជាមួយក្រុម Manchester City នោះទេ។

  កីឡាករ Ilkay Gundogan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កីឡាករ វ័យ ៣០ ឆ្នាំរូបនេះហាក់មានការរីករាយខ្លាំងមែនទែនក្នុងការស្នាក់នៅទឹកដី Etihad Stadium រយៈពេល ៥ ឆ្នាំមកនេះ, ដោយរយៈពេលកន្លងមកគាត់ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន ៣៩ គ្រាប់ និងជួយឱ្យ​ក្រុមមេឃខៀវគ្រងជើងឯក Premier League បានចំនួន ៣ សម័យកាលផងដែរ។

  កីឡាករ Ilkay Gundogan

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានអះអាងថា ខ្សែបម្រើឆ្នើមខាងលើគឺបានចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona ដែលពេលនេះគាត់កំពុងរង់ចាំមើលថាតើក្លិបអ្នកមានបុណ្យនឹងចុះកុងត្រាយកគាត់ឬមួយក៏អត់ មុនពេលដែលគាត់នឹងដាក់ប៊ិចបន្តកុងត្រាថ្មីជាមួយក្រុម Man City ជាបន្តទៀត។

  កីឡាករ Ilkay Gundogan

ប៉ុន្តែតាមមើលនៅក្នុងរដូវក្តៅនេះការផ្ទេរចេញប្រហែលជាមិនអាចកើតឡើយនោះទេ ដោយក្រុម Barca និងពន្យាពេលដល់ឆ្នាំ ២០២២ សិន ដើម្បីអាចទទួលបានតម្លៃផ្ទេរទាបជាងនេះ៕

  កីឡាករ Ilkay Gundogan

ប្រភព៖: SportsMole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]