តារានិករដែលទទួលបានការស្រឡាញ់ច្រើន និង Couple ដែលត្រូវបានគេ Search ច្រើនជាងគេ!

//s9.kh1.co/f2/f23bf84681ddd68f91ad5501fed0baf1de9a25fb.jpeg
យុវវ័យ

 ២៥-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលថាតារានិករ និង គូស្នេហ៍មួយណា ដែលទទួលបានការចាប់អារម្មណ៍បំផុត!

យល់ដឹង៖ ដោយប្រើទិន្នន័យចាប់ពីឆ្នាំ ២០២០ យើងបានរកឃើញ តារានិករដែលមានចំនួនច្រើនបំផុត និងតិចបំផុតដែលបានស្វែងរកសរុបចំនួន ១៩ លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងក៏បានពិនិត្យមើលការស្វែងរកនៅពីក្រោយតារានិករនីមួយៗ ដើម្បីមើលទិន្នន័យផ្សេងទៀតដែលយើងអាចបង្ហាញបាន។ 

ដើម្បីឲ្យកាន់តែច្បាស់ថា តើតារានិករមួយណាដែលទទួលបានការស្រឡាញ់ ឬមានភាពទាក់ទាញ និង គូដែលល្បីជាងគេ មកអានខាងក្រោមនេះ ៖ 

  • តារានិករដែលពេញនិយមបំផុត

- Leo (July 23 - Aug 22) ♌️ 

Leo ដែលត្រូវបានគេស្គាល់ថាជា អ្នកដែលងាយនឹងចុះសម្រុង និងមានទំនុកចិត្ត។ ពួកគេហាក់ដូចជាពេញនិយមបំផុត រហូតមកដល់ពេលនេះ ហើយត្រូវបានផ្គូរផ្គងជាមួយនឹង តារានិកររផ្សេងទៀតជាច្រើនក្នុងបណ្ដាញសង្គម។ អ្វីដែលត្រូវបានធ្វើឱ្យកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត គឺដោយការពិតដែលថា Leo គឺជាតារានិករកម្របំផុតជាប់ចំណាត់ថ្នាក់លេខទី 2 នៅសហរដ្ឋអាមេរិក។

- Sagittarius (Nov 23 - Dec 22) ♐️ 

ពួកគេជាមនុស្សដែលនិយាយច្រើន និងគួរឱ្យអស់សំណើចណាស់។ Sagittarius គឺជាតារានិករទី ២ ដែលទទួលបានចំនួនខ្ពស់បំផុត ក្នុងនៃការស្វែងរកនៅលើ google ទោះបីជាតារានិករស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ដែលកម្រ។

- Scorpio (Oct 24 - Nov 22) ♏️ 

នៅក្នុងចំណាត់ថ្នាក់ទីបីគឺ Scorpio ដែលនឹងពុះពារគ្រប់យ៉ាងចំពោះអ្វីដែលគេស្រឡាញ់ និងមានវិចារណញាណខ្ពស់។ Scorpio ជាតារានិករដែលទូលំទូលាយបំផុត នៅក្នុងសហរដ្ឋអាមេរិក។

  • គូស្នេហ៍តារានិករទាំង ១០   ដែលពេញនិយមបំផុត

គូដែលពេញនិយមក្នុងការ search ប្រចាំខែ ៖

១. Leo + Sagittarius មានការស្វែងរកចំនួន 251,470 ដង

២. Gemini + Leo មានការស្វែងរកចំនួន 236,990 ដង

៣. Leo + Scorpio មានការស្វែងរកចំនួន 225,160 ដង

៤. Leo + Virgo មានការស្វែងរកចំនួន 201,460 ដង

៥. Scorpio + Sagittarius មានការស្វែងរកចំនួន 187,500 ដង

៦. Leo + Pisces មានការស្វែងរកចំនួន 185,530 ដង

៧. Gemini + Sagittarius មានការស្វែងរកចំនួន 178,530 ដង

៨. Libra + Sagittarius មានការស្វែងរកចំនួន 173,150 ដង

៩. Scorpio + Pisces មានការស្វែងរកចំនួន 170,270 ដង

១០. Taurus + Scorpio មានការស្វែងរកចំនួន 170,130 ដង

គូដែលពេញនិយមនៅក្នុងពាក់កណ្ដាលតារាងក្នុងការ Search ប្រចាំខែ ៖

៥៧. Taurus + Cancer មានការស្វែងរកចំនួន 114,710 ដង

៥៨. Gemini + Capricorn មានការស្វែងរកចំនួន 113,560 ដង

៥៩. Capricorn + Aquarius មានការស្វែងរកចំនួន 113,390 ដង

៦០. Cancer + Libra មានការស្វែងរកចំនួន 112,710 ដង

៦១. Taurus + Capricorn មានការស្វែងរកចំនួន 112,640 ដង

៦២. Taurus + Aquarius មានការស្វែងរកចំនួន 110,140 ដង

៦៣. Libra + Capricorn មានការស្វែងរកចំនួន 109,120 ដង

៦៤. Capricorn + Pisces មានការស្វែងរកចំនួន 104,720 ដង

៦៥. Cancer + Aquarius មានការស្វែងរកចំនួន 101,910 ដង

៦៦. Cancer + Pisces មានការស្វែងរកចំនួន 90,010 ដង

- តារានិករដែលទទួលបានការស្រឡាញ់ច្រើន ៖

តារានិករដែលទទួលបានការស្រឡាញ់ច្រើន
តារានិករដែលទទួលបានការស្រឡាញ់ច្រើន

គូដែលភាគច្រើនមានពាក្យ “ស្នេហា” ក្នុងការស្វែងរកគឺ Cancer + Scorpio ជាតារានិករដែល emotional និងសុភាពរាបសា ដែលមានការយល់ដឹង និងការប្តេជ្ញាចិត្ត (ខ្ញុំគិតថាពួកគេសមនឹងទទួលវា) ។

បន្ទាប់ពីនោះគឺ Scorpio + Pisces ដែលជាប្រភេទ sensitive និងស្មោះត្រង់ផងដែរ។ វាធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ភ្អើល តារានិករទាំងពីរនេះហាក់ដូចជា មានការលះបង់ និងការគិតពិចារណាខ្លាំង គឺជារូបមន្តដ៏ល្អបំផុតសម្រាប់ស្នេហា។

Aries + Taurus ក៏ត្រូវបានស្វែងរកដោយ “ស្នេហា” ច្រើនទោះបីពួកគេរាងឆ្ងាយគ្នានូវចរិតរឹកពារ បន្តិចក៏ដោយ។ Aries អាចនឹងមានសកម្មភាព ដែលមានភាពផ្ទុយគ្នាជាមួយ Taurus ដែលរឹងរូស ហើយចូលចិត្តឆ្លៀតពេលវេលាផ្អែមល្ហែមរបស់ពួកគេទៅលើដៃគូជានិច្ច។

សរុបមក Scorpio ទទួលបានការស្រលាញ់ច្រើនបំផុត ទោះបីជា Leo តាមជិតទាន់ពីក្រោយក៏ដោយ ពីព្រោះថាពួកគេងាយស្រួលនឹងចុះសម្រុងជាមួយអ្នកដ៏ទៃ។

- តារានិករដែលបានស្វែងរកដោយពាក្យ “crush” ច្រើន ៖

Pisces ត្រូវបានគេស្វែងរកច្រើនបំផុតជាមួយនឹងពាក្យ “crush” ។ ពួកគេត្រូវបានគេដឹងថាមានប្រាជ្ញា និងចេះយល់អារម្មណ៍ ហើយវាធ្វើឱ្យ Pisces មានលក្ខណៈស័ក្តិសមជាងគេក្នុងការទទួបានអ្នកចាប់អារម្មណ៍ច្រើនជាង Scorpio និង Leo ក្នុងការស្វែងរកជាមួយពាក្យ “crush” នេះ។

តារានិករដែលមានភាពទាក់ទាញ ៖

តារានិករដែលមានភាពទាក់ទាញ 
តារានិករដែលមានភាពទាក់ទាញ 

ការស្វែងរកជាង ៣៤០,០០០ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២០ អំពីរបៀបនៃការទាក់ទាញរបស់តារានិករ។ គេដឹងថាជាអ្វីដែលមនុស្សគ្រប់គ្នាចង់ដឹងយ៉ាងខ្លាំងគឺ "របៀបធ្វើឲ្យបុរស Leo ចាប់អារម្មណ៍” និង "របៀបធ្វើឲ្យបុរស Scorpio ចាប់អារម្មណ៍” ត្រូវបានគេស្វែងរកច្រើនបំផុតសម្រាប់ឃ្លាទាំងពីរនេះ។

Scorpio ដែលមនុស្សគ្រប់គ្នាចូលចិត្តជាងគេបានមកនៅលើកំពូលបង្អស់ បន្ទាប់មកគឺ Aries, Taurus និង Libra ។

ប្រភព: ampagency

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T