អ្នកវិទ្យាសាស្ត្រប្រកាសរកឃើញ ភពថ្មីមួយមានរយៈពេលមួយឆ្នាំ ស្មើនឹង២៤ថ្ងៃនៅលើផែនដី

//s9.kh1.co/20/20d1bd671402ee72b4ebfbf39b36ea81b3c5eded.jpg
បច្ចេកវិទ្យា

 ១១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ភពក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះមានដង់ស៊ីតេទាប ដែលអាចបញ្ជាក់ថាវាជាភពឧស្ម័ន ជាជាងភពថ្មដូចផែនដី

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភពមួយនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានចម្ងាយ៩០ឆ្នាំពន្លឺពីផែនដី ជាមួយបរិយាកាសគួរឲ្យចាប់អារម្មណ៍ ដែលអាចនឹងផ្ទុកពពកមានជាតិទឹក។ ភពក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះត្រូវបានគេហៅថា TOI-1231 b ដែលគោចរមួយជុំវិញផ្កាយរបស់វា ស្មើនឹងរយៈពេល២៤ថ្ងៃនៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាគោចរជុំវិញកូនផ្កាយពណ៌ក្រហមប្រភេទ M ដែលគេដាក់ឈ្មោះឲ្យថា NLTT-24399 ដែលមានទំហំតូចនិងបញ្ចេញពន្លឺខ្សោយជាងផ្កាយផ្សេងៗ។ បើទោះបីជាភព TOI-1231 b ស្ថិតនៅទីតាំងជិតផ្កាយរបស់វាប្រាំបីដង ជាងពីផែនដីទៅព្រះអាទិត្យក៏ដោយ ក៏សីតុណ្ហភាពរបស់វាមានលក្ខណៈស្រដៀងគ្នានៅលើផែនដី នេះក៏ដោយសារតែផ្កាយរបស់វាមិនសូវបញ្ចេញកម្ដៅនិងពន្លឺខ្លាំង។ យ៉ាងណាមិញ ភពនេះមានទំហំធំជាងផែនដីតែតូចជាងភពណិបទូនបន្តិច។

រូបតំណាងភព TOI-1231 b គូរដោយវិចិត្រករ
រូបតំណាងភព TOI-1231 b គូរដោយវិចិត្រករ

ភពក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះមានដង់ស៊ីតេទាប ដែលអាចបញ្ជាក់ថាវាជាភពឧស្ម័ន ជាជាងភពថ្មដូចផែនដី ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងច្បាស់អំពីសមាសធាតុពិតប្រាកដឬបរិយាកាសរបស់វា។ ភព TOI-1231 b អាចនឹងមានបរិយាកាសអ៊ីដ្រូសែនឬអ៊ីដ្រូសែន-អេល្យូមយ៉ាងច្រើន ឬក៏បរិយាកាសចំហាយទឹកក្រាស់។ ចំណុចនីមួយៗជាឧទាហរណ៍អាចនឹងជួយបង្ហាញអំពីកំណកំណើតផ្សេងៗគ្នា ដែលអនុញ្ញាតឲ្យក្រុមតារាវិទូស្វែងយល់ ពីរបៀបភពនានាបានកើតឡើងខុសៗគ្នាជុំវិញកូនផ្កាយប្រភេទ M នៅពេលប្រៀបធៀបវាទៅនឹងភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

ក្រុមអ្នកស្រាវជ្រាវជឿថា ភព TOI-1231 b មានសីតុណ្ហភាពជាមធ្យម៦០អង្សាសេ។ នៅពេលខាងមុខ គេនឹងអង្កេតភពមួយនេះដើម្បីដឹងថា តើភពមានពពកជាតិទឹកពិតជាកម្រឬជារឿងធម្មតា ដែលកើតមាននៅក្នុងពិភពលោកដែលមានសីតុណ្ហភាពបែបហ្នឹង៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T