អង់គ្លេស៖ អ្នកបើកយន្ដហោះជនជាតិអង់គ្លេសម្នាក់ ដែលបានចំណាយពេលសម្រាកព្យាបាលជំងឺកូវីដ-១៩យ៉ាងយូរ រហូតដល់ទៅ ២៤៣ថ្ងៃ នៅក្នុងមន្ទីរពេទ្យមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ពេលនេះបានទទួលមរណភាពហើយ នៅក្នុងមន្ទីរពេទ្យមួយក្នុងចក្រភពអង់គ្លេស ក្រោយពេលត្រលប់ទៅប្រទេសកំណើតរបស់លោកវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Nicholas Synnott អាយុ ៦០ឆ្នាំ ដែលមានកូនចំនួន ២នាក់ បានឆ្លងជំងឺកូវីដ-១៩ តាំងពីជាង១ឆ្នាំមុន កំឡុងពេលលោកហោះហើរពីទីក្រុង London ប្រទេសអង់គ្លេស ទៅទីក្រុង Houston ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយត្រូវបានទៅបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង Houston នាខែមីនា ឆ្នាំ២០២០។
តែជាអកុសល ក្រោយពីបានរសាយចេញពីមន្ទីរពេទ្យ និងបានត្រលប់ទៅប្រទេសកំណើតវិញ លោក Synnott ត្រូវគេរាយការណ៍ថាបានទទួលមរណភាព កាលពីសប្ដាហ៍មុននេះ ហើយចំពោះមូលហេតុនៃការស្លាប់របស់គាត់ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ ប៉ុន្ដែអាចប្រហែលមកពីជំងឺកូវីដ-១៩។ ខណៈគ្រូពេទ្យបាននិយាយថា សេរីរាង្គរបស់គាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺនេះ៕
សូមទស្សនារូបភាពខាងក្រោម៖



ប្រភព៖ independent