Paul Pogba សម្រេចធ្វើសន្និសីទផ្លូវការ ដើម្បីជម្រះមន្ទិលសង្ស័យរបស់អ្នកគាំទ្រពាក់ព័ន្ធនឹងរឿងរបស់គាត់ជាមួយ Man Utd

//s9.kh1.co/70/70b24cb24787922aa8fe03d94869c44ff462ba9a.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​Paul Pogba សម្រេចធ្វើសន្និសិទកាសែតផ្លូវការ ដើម្បីជម្រះមន្ទិលសង្ស័យរបស់អ្នកគាំទ្រពាក់ព័ន្ធនឹងរឿងរបស់គាត់ជាមួយ Man Utd

អឺរ៉ុប៖ អនាគតរបស់ Paul Pogba នៅ Manchester United ពិតជាមិនប្រាកដប្រជាទេ ហើយកីឡាករបាល់ទាត់រូបនេះ មិនបានលេងសើចនឹងពាក្យចចាមអារាមដែលទាក់ទងទៅនឹងការចាកចេញពីក្លឹបនៅ Premier League ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការបង្ហាញខ្លួនលើកដំបូងរបស់បារាំងក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ខ្សែបម្រើរូបនេះបានសំដៅទៅលើស្ថានភាពកិច្ចសន្យារបស់គាត់នៅទឹកដី Old Trafford ។ Pogba បាននិយាយថា "ខ្ញុំនៅសល់មួយឆ្នាំទៀតនៅលើកិច្ចសន្យា អ្នកទាំងអស់គ្នាដឹងហើយ។ មិនមានសំណើបន្ថែមណាមួយទេ។ ខ្ញុំនៅតែជាកីឡាកររបស់ក្រុម Man United" ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

កីឡាកររូបនេះបានបន្ថែមទៀតថា "ទំនាក់ទំនងជាមួយ PSG? ខ្ញុំមានភ្នាក់ងារដែលទាក់ទងនឹងបញ្ហាទាំងអស់នោះ។ ខ្ញុំមិនមានលេខទូរស័ព្ទរបស់ Al-Khelaifi ទេ"៕

កីឡាករ Paul Pogba
កីឡាករ Paul Pogba
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T