Barca ចុកមិនស្ទើរ! ទីបំផុត Wijnaldum ប្រាប់ពីមូលហេតុដែលបដិសេធ Barca ដើម្បីផ្លាស់មក PSG វិញ

//s9.kh1.co/60/6042e4c82f8412319e9783fca4c96d107158f18d.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Georginio Wijnaldum ថា ដោយសារ Paris Saint Germain មានគ្រូ និង កីឡាករល្អ ទើបខ្លួនមកទីនេះ

អឺរ៉ុប៖ កីឡាករ Georginio Wijnaldum បានពន្យល់ពីមូលហេតុដែលរូបគេបដិសេធមិនចូលរួមជាមួយ Barcelona ដើម្បីផ្លាស់មកកាន់ Paris Saint Germain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Georginio Wijnaldum
   កីឡាករ Georginio Wijnaldum

ជាការពិតណាស់ កាលពីយប់មិញនេះ PSG បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយក Wijnaldum មករួមក្រុមបន្ទាប់ពីកុងត្រារបស់គេនៅ Liverpool នឹងអស់សុពលភាពនៅចុងខែមិថុនានេះ។

   កីឡាករ Georginio Wijnaldum
   កីឡាករ Georginio Wijnaldum

មុននឹងផ្លាស់មកកាន់ទឹកដីបារាំង ខ្សែបម្រើខាងលើតែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Barcelona ប៉ុន្តែ គ្រប់យ៉ាងបានទទួលបរាជ័យបន្ទាប់ពី Wijnaldum បានធ្វើការផ្លាស់ប្តូរការសម្រេចចិត្តក្នុងការផ្លាស់មក PSG វិញ។

Wijnaldum បាននិយាយថា៖

ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយក្លិបដូចជា PSG។ ទីនេះជាក្រុមដែលមានគ្រូបង្វឹកល្អ និង កីឡាករអស្ចារ្យជាច្រើន។ ក្នុងនាមជាកីឡាករបាល់ទាត់ អ្នកតែងតែចង់លេងជាមួយកីឡាករល្អៗ ហើយ នៅពេលដែលខ្ញុំបានមើលឃើញពីសមាសភាពក្រុម និង បាននិយាយជាមួយគ្រូបង្វឹក ខ្ញុំក៏បានដឹងថា PSG សម្បូរទៅដោយកីឡាករដែលមានទេពកោសល្យខ្ពស់។ ខ្ញុំមកកាន់ទីនេះក្នុងគោលបំណងព្យាយាមបង្កើតប្រវត្តិសាស្រ្តថ្មីជាមួយនឹងក្រុមដែលមិនគួរឲ្យជឿ៕

   កីឡាករ Georginio Wijnaldum
   កីឡាករ Georginio Wijnaldum
   កីឡាករ Georginio Wijnaldum

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T