មិនខ្វល់ថាចាយលុយច្រើនប៉ុណ្ណាទេ! Keane ថា Man UTD ត្រូវតែទិញយកតារាឆ្នើមរូបនេះឱ្យបាន

//s9.kh1.co/70/7002c56feec007070f4796625245d5b1d8a17263.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Keane ចង់ឱ្យ Man UTD ទិញយកតារាឆ្នើមនៅ PL រូបនេះ

អង់គ្លេស៖ លោក Roy Keane ដែលជាអតីតកីឡាកររបស់ Manchester United ចង់ឃើញអតីតក្លិបរបស់លោកទិញយកខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur ក្រោយពាក្យចចាមអារ៉ាមថាគេចាកចេញពី Spurs បានផ្ទុះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane

Kane បានបង្ហាញចំណាប់អារម្មណ៍ចង់ឈ្នះពានជាមួយក្លិបបាល់ទាត់ដែលគេលេងឲ្យ ប៉ុន្តែតាំងពីចូលលេងឲ្យ Spurs មក កីឡាកររូបនេះមិនទាន់បានលើកពានអ្វីជាមួយក្លិបឡើយទើបគេសម្លឹងរកផ្លូវចង់ចាកចេញស្របពេល Manchester United, Manchester City និង Chelsea សុទ្ធតែចាប់អារម្មណ៍ចង់នាំយកគេមករួមក្រុមទាំងអស់។

  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane

លោក Roy Keane ឯណោះវិញបានជម្រុញឲ្យ Manchester United ទិញយកកីឡាករវ័យ២៧ឆ្នាំនេះឲ្យទាល់តែបាន ទោះបីត្រូវចាយលុយដល់ខ្ទង់១៧០លានដុល្លារក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ថា Kane នៅខ្វះភាពជាអ្នកដឹកនាំ។

  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane

លោក Keane គិតថា បើទោះជា Harry Kane មាននាមជាប្រធានក្រុម Spurs និងក្រុមជម្រើសជាតិអង់គ្លេសក៏ដោយក៏គេនៅខ្វះខាតការជំរុញទឹកចិត្តរបស់កីឡាករក្នុងក្រុម។

លោកបានថ្លែងប្រាប់ SkyBet ថា៖

អ្វីតែម្យ៉ាងគត់ដែលខ្ញុំចង់និយាយគឺ Kane មានចំណុចអវិជ្ជមានមួយចំនួន។ ខ្ញុំគិតថា Kane ជាកីឡាករមួយដ៏អស្ចារ្យ ក្លិបនីមួយៗគឺតែព្យាយាមទិញយកគេ Manchester United ក៏ត្រូវតែទិញយកគេដែរ ខ្ញុំមិនខ្វល់ទេថាក្លិបត្រូវចាយលុយដល់ ១២០លានផោន(១៧០លានដុល្លារ)ឬច្រើនជាងនេះ អ្នកត្រូវតែទិញយកគេ។ ប៉ុន្តែខ្ញុំមិនគិតថាគេជាអ្នកដឹកនាំដ៏ល្អមួយរូបនោះឡើយ ខ្ញុំមិនដែលឃើញគេរិះគន់និងលើកទឹកចិត្តនរណាម្នាក់នៅ Spurs ឡើយ។ ខ្ញុំដឹងថាមនុស្សជាច្រើននឹងនិយាយថានោះមិនមែនជាអត្តចរិតរបស់ Kane ឬក៏គេអាចនឹងធ្វើបែបនោះនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ប៉ុន្តែខ្ញុំមិនគិតថាធ្វើអីបែបនោះទេ ហើយនោះជាបញ្ហាធំមួយ។ អូខេ!អ្នកអាចគិតយ៉ាងណាក៏ស្រេចតែអ្នក ប៉ុន្តែខ្ញុំគិតថាពេលខ្លះ ខ្ញុំចង់ឃើញផ្នែកមួយទៀតរបស់ Kane៕

លោក Roy Keane 
លោក Roy Keane
លោក Roy Keane

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T