Sancho បង្ហើបថា គាត់ធ្លាប់ជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្លិបយក្សនៅ PL មួយនេះ

//s9.kh1.co/e3/e3f82d9ea1b6574bdd0f257e314ead47f77ad17c.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Sancho បង្ហើបថា គាត់ជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្លិប Chelsea។

អឺរ៉ុប៖ កីឡាករ Jadon Sancho បានសារភាពថា គាត់បានចាប់ផ្តើមគាំទ្រក្រុម Chelsea តាំងតែពីគាត់នៅក្មេងមកម្ល៉េះ ខណៈការលើកឡើងបែបនេះ ស្របពេលបច្ចុប្បន្នគាត់ក៏ពុងតែមានព័ត៌មានផ្សារភ្ជាប់ថានឹងអាចទៅចូលរួមជាមួយក្រុម Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ជាការពិតណាស់ កាលពីរដូវកាលមុនលោក Ole Gunnar Solskjaer ពិតជាត្រូវការខ្សែប្រយុទ្ធស្លាបស្តាំដើម្បីមកពង្រឹងក្រុមខ្លាំងមែនទែន ហើយក្នុងនោះក្រុមបិសាចក្រហមក៏បានចាប់អារម្មណ៍ចង់បានកីឡាករ Sancho របស់ក្រុម Borussia Dortmund ប៉ុន្តែនៅចុងបញ្ចប់ពួកគេក៏បានបរាជ័យសម្រាប់ការផ្ទេរនោះ។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

យ៉ាងណាមិញ មកដល់រដូវកាលនេះ ក្រុម Man UTD នៅតែកំណត់អត្តសញ្ញាណចង់បានខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះសាជាថ្មីម្តងទៀត, ប៉ុន្តែក្រុម Dortmund ក៏បានបដិសេធសំណើដែលពួកគេចរចាប្រមាណជា ៦៧ លានផោន ឬស្មើរនឹង (៩៥ លានដុល្លាអាមេរិក) ម្តងទៀតផងដែរ។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ថ្លែងប្រាប់គេហទំព័រ talkSPORT ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Dortmund បាននិយាយយ៉ាងដូច្នេះថា៖

កាលពីក្មេង Frank Lampard ជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំធ្លាប់ជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុម Chelsea ចាប់តាំងពីខ្ញុំបានធំដឹងក្តីឡើង ខ្ញុំមិនកុហកទេ។ Didier Drogba និង Frank Lampard គឺជាកីឡាករដែលខ្ញុំស្រឡាញ់បំផុត។ ខ្ញុំស្រឡាញ់លោក Frank Lampard តាមរបៀបដែលគាត់លេងនៅលើទីលាន, គាត់ពិតជាច្បាស់ខ្លាំងណាស់ រួមជាមួយការគ្រប់គ្រងបាល់ផងដែរ។ ខ្ញុំចូលចិត្តរឿងទាំងអស់នោះ៕

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T