ខឹងខ្លាំង! Alba ថា ពិតជាអស់សំណើចខ្លាំងណាស់ដែល Barcelona ដាច់ចិត្តលក់តារាឆ្នើមរូបនេះចោល

//s9.kh1.co/25/253510d232578a986931f58f9cf35bebe6f11f0d.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Jordi Alba ថា Barcelona មិនគួរណាលក់ Luis Suarez ទេ

អេស្ប៉ាញ៖ ខ្សែការពារ Jordi Alba បានចាត់ទុក ការដែរ Barcelona បានសម្រេចចិត្តលក់ Luis Suarez ទៅកាន់ Atletico Madrid គឺ ជារឿងដ៏អស់សំណើចបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jordi Alba និង Luis Suarez
កីឡាករ Jordi Alba និង Luis Suarez

ជាការពិតណាស់ Barcelona បានសម្រេចិត្តលក់ Suarez ទៅកាន់ Atletico Madrid កាលពីដើមរដូវកាលកន្លងទៅក្នុងតម្លៃខ្លួនត្រឹមតែ៦លានអឺរ៉ូប៉ុណ្ណោះ (៧លាន៣សែនដុល្លារ) ហើយ អ្វីដែលអស្ចារ្យបំផុតនោះ គឺ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើបានជួយឲ្យ Atletico Madrid ឈ្នះនូវពានរង្វាន់ La Liga ជាលើកដំបូងក្នុងរយៈពេលប្រាំពីររដូវកាល។ 

កីឡាករ Luis Suarez
កីឡាករ Luis Suarez

Alba បាននិយាយថា៖

វាពិតជាអស់សំណើចខ្លាំងណាស់។ Suarez គឺ ជាមនុស្សម្នាក់ដែលលះបង់ច្រើនណាស់សម្រាប់ Barcelona ហើយ ចុងក្រោយក្លិបបានលះបង់គេដោយគ្មានន័យទៅកាន់ក្រុមគូប្រជែង Atletico Madrid។ អ្នកមើលទៅពួកគេបានឈ្នះពានរង្វាន់ La Liga ដោយសារតែ Suarez។ វាពិតជាពិបាកណាស់ក្នុងការស្វែករកខ្សែប្រយុទ្ធដែលមានសមត្ថភាពដូចគាត់៕

កីឡាករ Jordi Alba
កីឡាករ Luis Suarez
កីឡាករ Luis Suarez

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T