ហេតុ​អី​បែប​នេះ? អតីតសមាជិកក្រុម BTOB រងការ​ផាក​ពិន័យ​​ដល់​ទៅជាង ១​សែន​ដុល្លារ ព្រោះតែរឿង​មួយ​នេះ

//s9.kh1.co/83/833d12ea1448db0037f3ea9d4972598ac30cd61b.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Jung Ilhoon ជាតារាចម្រៀងបែប K-POP ហើយនាពេលកន្លងទៅលោកជាតារាមួយដួងដែល​ទទួល​បានប្រជាប្រិយភាព​ជាខ្លាំងពីសំណាក់មិត្តយុវវ័យផងដែរ

កូរ៉េខាងត្បូង៖ Jung Ilhoon ជាតារាចម្រៀងបែប K-POP ហើយនាពេលកន្លងទៅលោកជាតារាមួយដួងដែល​ទទួល​បានប្រជាប្រិយភាពជាខ្លាំងពីសំណាក់មិត្តយុវវ័យផងដែរ យ៉ាងណាមិញ Jung Ilhoon ក៏ធ្លាប់ជាសមាជិក​ក្រុម​ល្បី​ឈ្មោះមួយដែលមានឈ្មោះថា BTOB មុនពេល លោកត្រូវតុលាការកាត់ក្ដីឲ្យជាប់ទោស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jung Ilhoon
Jung Ilhoon

ប្រុសស្អាតរូបនេះត្រូវបានគេទម្លាយឲ្យដឹងថា ត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ទោសនៅក្នុងពន្ធនាគារចំនួន ២ឆ្នាំ និង​ពិន័យ​​ជា​ទឹក​ប្រាក់ ១១៩,០០០ដុល្លារ ជាមួយបទចោទពីប្រើប្រាស់គ្រឿងញៀន​ប្រភេទ Marijuana ខុសច្បាប់។

Jung Ilhoon
Jung Ilhoon

ការកាត់ទោសរបស់លោត្រូវបានគេធ្វើឡើងដំបូងនៅ ថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២១ ដោយចៅក្រុមជាន់ខ្ពស់នៃ​តុលាការ​ក្រុមសេអ៊ូល ដោយមានលោក Yang Cheol Han បាន​ធ្វើជា​អធិបតី​ក្នុង​សវនាការ​កាត់ទោសរបស់តារា K-POP រូបនេះ។តាមការម្រេចក្ដីដំបូង Jung Ilhoon ត្រូវជាប់ពន្ធនាគាដល់ទៅ ៤ឆ្នាំ តែត្រូវគេសម្រាលឲ្យមក​ជាប់​ត្រឹមតែ២ឆ្នាំវិញ។ហើយលោកក៏ត្រូវបានគេសង្ស័យថា បានលួចទិញ សាធាតុញៀននេះអស់រយះពេលប្រមាណជាង ៣០ខែរួចមកហើយ ដោយរួមគំនិតជាមួយមនុស្សប្រុសស្រីចំនួន០៧នាក់ផ្សេងទៀត ដែលបច្ចុប្បន្នតុលាការ​កំពុង​ធ្វើការស្រាវជ្រាវបន្ថែមទៀតក្នុងក្ដីមួយនេះ៕

Jung Ilhoon
Jung Ilhoon
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T