Chelsea បានចូលរួមប្រជែងជាមួយ PSG ក្នុងការចុះហត្ថលេខា Achraf Hakimi ពី Inter Milan

//s9.kh1.co/d5/d5d3e4e751af67610003aceff58dd681c31e053c.jpeg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Chelsea បានដាក់សំណើរទៅកាន់ក្លិប Inter Milan ចំនួន៦០លានផោន

បរទេស៖ យោងតាម Sky Sports Italia បានអោយដឹងថាក្រុមតោខៀវ Chelsea បានដាក់សំណើរទៅកាន់ក្លិប Inter Milan ចំនួន៦០លានផោន ស្មើរនឹង សំណើររបស់ក្លិប PSG ដើម្បីប្រជែងយកខ្សែការពារស្លាប Achraf Hakimi ។ កីឡាករ Achraf Hakimi សញ្ជាតិម៉ារ៉ុករកបាន ៧ គ្រាប់ក្នុងរដូវកាល ២០២០-២១ ជួយឲ្យក្លិន Inter Milan ឈ្នះពាន Serie A ជាលើកដំបូងរយ:ពេល៩ឆ្នាំចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Achraf Hakimi
កីឡាករ Achraf Hakimi

ដោយឡែកក្លិប Inter Milan ក៏ចាប់អារម្មណ៍នឹងខ្សែការពាររបស់ Emerson Palmieri និង Andreas Christensen របស់ក្រុមតោខៀវ Chelsea ផងដែលហើយវាអាចជាថ្នូរក្នុងការដោះដូរគ្នា។ ខ្សែការពារស្លាប Achraf Hakimi វ័យ ២២ ឆ្នាំផ្លាស់ពីក្លិប Real Madrid កាលពីរដូវកាលមុនមកកាន់ក្លិប Inter Milan ក្នុងតម្លៃ ៤០លានផោនបានក្លាយជាគោលដៅសម្រាប់ក្លិបធំៗនៅតំបន់អឺរ៉ុបនារដូវកាលនេះ៕

កីឡាករ Achraf Hakimi
កីឡាករ Achraf Hakimi

ប្រភពESPN

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T