ក្រុម Man City គ្មានគម្រោងក្នុងការលក់ខ្សែបម្រើរូបនេះនៅរដូវក្តៅនេះទេ

//s9.kh1.co/ad/ad3f89b1361c5f4b1563078e5dd75a870bd619fa.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man City គ្មានគម្រោងក្នុងការលក់ខ្សែបម្រើម្នាក់នេះក្នុងរដូវក្តៅនេះទេ

អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City ដែលជាម្ចាស់ជើងឯក Premier​ League នារដូវកាលនេះមិនមានគម្រោងក្នុងការលក់កីឡាករ Ilkay Gundogan នៅរដូវក្តៅនេះទេ​ ហើយក្លិបមានក្តីសប្បាយចិត្តនឹងស្ថានភាពកិច្ចសន្យារបស់គាត់ទោះបីជាមានរបាយការណ៍ថាគាត់បានពន្យាពេលពិភាក្សាលើកិច្ចព្រមព្រៀងថ្មីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ilkay Gundogan
  កីឡាករ Ilkay Gundogan

គួរបញ្ជាក់ផងដែរថា នៅសល់រយះពេល២ឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាកររូបនេះហើយសារព័ត៌មាន Sky Sports News ត្រូវបានគេផ្តល់ព័ត៏មានថា​ មិនទាន់មានការពិភាក្សាណាមួយត្រូវបានគ្រោងទុកជាមួយកីឡាករសញ្ជាតីអាឡឺម៉ង់ Ilkay Gundogan នៅរដូវក្តៅនេះ។

បច្ចុប្បន្នកីឡាកររូបនេះកំពុងតែចូលរួមកាតព្វកិច្ចប្រកួតជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងពានរង្វាន់ Euro​2020​ ដែលប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។

  កីឡាករ Ilkay Gundogan
  កីឡាករ Ilkay Gundogan
  កីឡាករ Ilkay Gundogan
  កីឡាករ Ilkay Gundogan

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបញ្ចប់រដូវកាលក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League ដោយរកបាន ១៣ គ្រាប់ និងបានដើរតួជាកីឡាករម្នាក់យ៉ាងសំខាន់ជួយក្រុម Manchester City ទទួលបានពានរង្វាន់ Premier League និង ពានរង្វាន់​ Carabao Cup​ នៅរដូវកាលនេះផងដែរ។ បច្ចុប្បន្នក្លិបអ្នកមានបុណ្យ FC Barcelona ជាក្លិបមួយដែលត្រូវបានផ្សារភ្ជាប់ខ្លាំងទៅនឹងការផ្លាស់ប្តូរកីឡាកររូនេះដែលអាចកើតមានផងដែរ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T