នៅសុខៗ សាយបង្ហើបពីស្ថានភាពជីវិតបែបនេះ!

//s9.kh1.co/69/691af0b56e2682a627129211a86a6b3c0066e577.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង Original Song លោក សាយ ដែលមានឈ្មោះពិតហៅថា អ៊ួន បឋម ថ្មីៗនេះ​បានធ្វើឲ្យ​មិត្ត​អ្នកគាំទ្រ ជា​ពិសេស​មិត្តនារីៗជាច្រើនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ៖ តារាចម្រៀង Original Song លោក សាយ ដែលមានឈ្មោះពិតហៅថា អ៊ួន បឋម ថ្មីៗនេះ​បានធ្វើឲ្យ​មិត្ត​អ្នកគាំទ្រ ជាពិសេសមិត្តនារីៗជាច្រើនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោកបង្ហោះសារប៉ុន្មាន​ឃ្លាអម​ជាមួយលិខិតបញ្ជាក់ភាពនៅលីវដូចជាឲ្យប្រផ្នូលម្យ៉ាងហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកសាយ
លោកសាយ

នាព្រឹកថ្ងៃទី ១០ ខែមិថុនា លោក សាយ បានបង្ហោះរូបភាពអមជាមួយសារបែបលេងសើចយ៉ាងដូចច្នេះថា "ខ្ញុំ​នៅ​លីវ​ទេ​ណា៎...បង​ប្អូន"។ យ៉ាងណាមិញ បើយោងទៅតាមបទសំភាន៍ជាមួយការសែតក្នុងស្រុកល្បីឈ្មោះមួយ លោក បានបញ្ជាក់យ៉ាងច្បាស់ៗថាតាមពិតទៅលោកមាននារីដែលលោកស្រលាញ់ក្នុងជីវិតរួចទៅហើយ ហើយអ្នកទាំងពីរ (លោក និងសង្សារ) ក៏បានមើលចិត្តថ្លើមគ្នាយូរឆ្នាំមកហើយដែរ តែបើនិយាយពីរឿងរៀនការ លោកពុំទាន់គិតគូរ​ដល់រឿងនោះនៅឡើយទេ ដែលខណៈនេះ លោកសាយមានអាយុប្រមាណជា ៣១ឆ្នាំទៅហើយ។ 

លិខិតកញ្ជាក់ភាពនៅលីវ
លិខិតកញ្ជាក់ភាពនៅលីវ

មានអ្នកគាំទ្រជាច្រើនរបស់លោក បានស្ដែងការសារទរចំពោះដំណឹងនេះ ហើយពួកគេកំពុងតែទទឹងរង់ចាំមើល ថាតើនារីម្នាក់ណាដែលជាស្រ្តីក្នុងសុបិន្តរបស់សាយនោះ ស្របពេលដែលលោកមិនទាន់បង្ហាញមុខសង្សារ​ឲ្យមហាជន​បានស្គាល់នៅឡើយ៕

លោកសាយ
លោកសាយ
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T