ចង់ដឹងអត់? តើរឿងភាគចំនួន ៣ របស់ប៉ុស្តិ៍លេខ៣ ប្រចាំខែមិថុនា និងខែកក្កដា មានចំណងជើងអ្វីខ្លះ?

//s9.kh1.co/09/09e616f249e062a2fa58b30eb353a06ef9163f63.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

ចង់ដឹងអត់? តើរឿងភាគចំនួន ៣ របស់ប៉ុស្តិ៍លេខ៣ ប្រចាំខែមិថុនា និងខែកក្កដា មានចំណងជើងអ្វីខ្លះ?

ថៃ៖ យោងតាមរបាយការណ៍ព័ត៌មានកម្សាន្តមួយបានចុះផ្សាយថា នៅក្នុងខែមិថុនា និងខែកក្កដា នេះមានរឿងភាគថ្មីៗដ៏ល្អមើលដែលទស្សនិកជនជាច្រើនបានកំពុងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសា ដោយរឿងទាំងនោះមានចំណងជើងថាដូចខាងក្រោម ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿងភាគ «Ruk Nirun Juntra»

សម្រាប់រឿងភាគថ្មីចំណងជើង «Ruk Nirun Juntra» ដែលត្រូវបានដើរតួដោយតារាប្រុសជើងចាស់ Ken Theeradeth និងកញ្ញា Ice Preechaya។ ហើយសម្រាប់រឿងនេះផងដែរ គឺគ្រោងនឹងចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍។

Ken Theeradeth និងកញ្ញា Ice Preechaya
Ken Theeradeth និងកញ្ញា Ice Preechaya

២. រឿងភាគ «Hai Ruk Pipaksa»

ចំណែកកំពូលតារាស្រី Bella Ranee បានត្រឡប់មកសម្តែងភាពយន្តភាគជាថ្មីនៅក្នុងរឿង «Hai Ruk Pipaksa» រីឯតួប្រុសនៅក្នុងរឿងនេះគឺលោក Kongthap Peak។ សម្រាប់រឿងភាគនេះនឹងចាក់បញ្ចាំងនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីភាពយន្តភាគ «Song Sanaeha» បានបញ្ចប់ទៅ។

Bella Ranee និង Kongthap Peak
Bella Ranee និង Kongthap Peak

៣. រឿងភាគ «Kaen Ruk Salub Chata»

ដោយឡែកភាពយន្តភាគ «Kaen Ruk Salub Chata» នេះនឹងចាក់ផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយរឿងនេះឃើញមានការចូលរួមដោយតារាប្រុសស្រីល្បីៗជាច្រើនរូបរួមមានដូចជា Alek Teeradetch, Namtarn Pichukkana, Krating Khunnarong និង Bua Nalinthip

Alek Teeradetch និង Namtarn Pichukkana
Alek Teeradetch និង Namtarn Pichukkana
Krating Khunnarong និង Bua Nalinthip
Krating Khunnarong និង Bua Nalinthip
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T