លោក Maurizio Sarri ត្រូវបានក្លិប Lazio តែងតាំងជាគ្រូបង្វឹកជំនួសលោក Simone Inzaghi

//s9.kh1.co/10/10f4ff7e017bc344620327c1b6a269aa435b2de4.jpeg
កីទ្បា

 ១០-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កុងត្រាចំនួន២ឆ្នាំ ដោយទទួលបានថ្លៃនឿយហត់ ៣លានផោនក្នុង១ឆ្នាំ។

បរទេស៖ គ្រូបង្វឹកសញ្ញាតិអុីតាលីលោក Maurizio Sarri ត្រូវបានក្លិប Lazio តែងតាំងជាគ្រូបង្វឹកជំនួសលោក Simone Inzaghi ដែលបានចាកចេញទៅចូលរួមជាក្លិប Inter Milan។ លោក Maurizio Sarri ដែលធ្លាប់ដឹកនាំ ក្រុម Napoli ចំនួន៣រដូវកាល (២០១៥-២០១៨) បន្ទាប់មកផ្លាស់មកកាន់ក្រុមតោខៀវ Chelsea ចំនួន១រដូវកាល (២០១៨-២០១៩) ហើយចុងក្រោយគេគឺក្លិប Juventus ចំនួន១រដូវកាល (២០១៩-២០២០) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Maurizio Sarri ជាមួយពាន Serie A
លោក Maurizio Sarri ជាមួយពាន Serie A

ចំពោះពានរង្វាន់ដែលលោក Maurizio Sarri ធ្លាប់ឈ្នះក្នុងនាមជាគ្រូបង្វឹកមានចំនួន២ប៉ុណ្ណោះពោលគឺ ពានរង្វាន់ UEFA Europa League ជាមួយក្រុមបាល់ទាត់តោខៀវ Chelsea ក្នុងឆ្នាំ២០១៩ និងពាន Serie A ជាមួយក្រុមបាល់ទាត់សេះបង្កង់ Juventus ក្នុងឆ្នាំ២០២០។ បច្ចុប្បន្នគ្រូបង្វឹកវ័យ៦២ឆ្នាំរូបនេះត្រូវបានក្លិប Lazio ផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំក្លិបចំនួន ២ឆ្នាំពោលគឺដល់ឆ្នាំ២០២៣ ដោយទទួលបានថ្លៃនឿយហត់ ៣លានផោនក្នុង១ឆ្នាំ៕

ពានរង្វាន់ UEFA Europa League
ពានរង្វាន់ UEFA Europa League

ប្រភពCultofCalcio

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T