មិនធម្មតា! ផាប់មួយកន្លែង យកក្រដាសប្រាក់មកបិតតុបតែងស្អេកស្កះ សរុបជិត ២លានដុល្លារ

//s9.kh1.co/0c/0c732ecbb459ec5f8ff50e21c0228383a2d51210.jpg
សង្គម

 ១០-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផាប់ដ៏មានប្រជាប្រិយភាពមួយកន្លែង ឈ្មោះ McGuire’s Irish ដែលមានទីតាំងស្ថិតក្នុងទីក្រុង Pensacola រដ្ឋផ្លរីដា បានធ្វើការតុបតែងលម្អយ៉ាងប្លែក ដោយការយកក្រដាសប្រាក់ពិតៗជាច្រើន មកបិតព្យួរពាសពេញផ្ទៃពិដាន។

ផ្លរីដា៖ ផាប់ដ៏មានប្រជាប្រិយភាពមួយកន្លែង ឈ្មោះ McGuire’s Irish ដែលមានទីតាំងស្ថិតក្នុងទីក្រុង Pensacola រដ្ឋផ្លរីដា បានធ្វើការតុបតែងលម្អយ៉ាងប្លែក ដោយការយកក្រដាសប្រាក់ពិតៗជាច្រើន មកបិតព្យួរពាសពេញផ្ទៃពិដាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីប្រវត្ដិនៃការតុបតែងផាប់យ៉ាងប្លែកបែបនេះ វាបានកើតឡើងតាំងពីឆ្នាំ ១៩៧៧មកម្ល៉េះ គឺនៅពេលលោក Martin McGuire និងប្រពន្ធឈ្មោះ Molly បានបើកដំណើរការអាជីវកម្មនេះ។ ដែលដំបូងឡើយនៅពេល អ្នកស្រី Molly ទទួលបានលុយធីប ១ដុល្លារ ហើយគាត់បានធ្វើការអបអរដោយការសរសេរកាលបរិច្ឆេទពីលើក្រដាសប្រាក់ និងចងព្យួរនៅក្នុងផាប់ ដើម្បីនាំសំណាងល្អ។ ហើយភ្ញៀវដែលចូលមកកម្សាន្ដ ក៏ចាប់ផ្ដើមនាំគ្នាធ្វើបែបនេះតាំងពីពេលនោះមកតែម្ដង។

នៅក្នុងកិច្ចសម្ភាស៍មួយក្នុងឆ្នាំ១៩៩៩ លោក Martin បានឲ្យដឹងថា ពួកលោកតែងតែធ្វើការរាប់វាជារៀងរាល់ឆ្នាំ ហើយកំឡុងពេលនោះ លោកបានប៉ាន់ស្មានថាមានលុយសរុបប្រហែល ១៧៥,០០០ដុល្លារអាមេរិក។ ប៉ុន្ដែយោងតាមការរាប់នាពេលថ្មីៗនេះ វាបានកើនឡើងដល់ជិត ២លានដុល្លារអាមេរិកហើយ។

យ៉ាងណាមិញ នៅលើក្រដាសប្រាក់នីមួយៗសុទ្ធសឹងតែមានការសរសេរហ្វឺតខ្មៅពីលើ ដូច្នេះវាពិបាកណាស់សម្រាប់ជនអាក្រក់ណាម្នាក់ លួចយកទៅចាយវាយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានករណីលួចយកប្រាក់ចេញពីផាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់
ទិដ្ឋភាពនៅក្នុងផាប់

ប្រភព៖ odditycentral

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ១៤ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T