យល់ម្តេចដែរ? David James ថា បើ Man UTD ចង់ខ្លាំងត្រូវតែដាក់ម្នាក់នេះឲ្យលេងជាជម្រើសដំបូង

//s9.kh1.co/62/626774cdeb425b578bec073a4c956bb6e3e37388.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

David James ថា Dean Henderson គួរតែលេងជាជម្រើសដំបូងនៅ Man Utd

អង់គ្លេស៖ អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស លោក David James ជឿជាក់ថា លោក Ole Gunnar Solskjaer គួរតែជ្រើសរើស Dean Herderson ជាអ្នកចាំទីដៃទីមួយរបស់ Manchester United។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក David James
លោក David James

ជាការពិតណាស់ នៅពាក់កណ្តាលរដូវកាលកន្លងទៅនេះ អ្នកចាំទីសញ្ជាតិអង់គ្លេសខាងលើទទួលបានការទុកចិត្តពីសំណាក់លោក Solskjaer ឲ្យលេងជាជម្រើសដំបូងជំនួស De Gea ដែលបង្ហាញទម្រង់លេងពុំសូវបានល្អ។ វត្តមានរបស់ Henderson បានរួមចំណែក Man Utd បានច្រើនជាពិសេសរូបគេក៏ទទួលបានការកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ EURO ខាងមុខនេះផងដែរ។  

  កីឡាករ Dean Henderson
  កីឡាករ Dean Henderson

លោក James បាននិយាយថា៖

ខ្ញុំនឹងជ្រើសយក Henderson។ គាត់មានអាយុ២៣ឆ្នាំ ហើយ គាត់បានបង្ហាញថាគាត់អាចលេងបានក្នុងកម្រិតរបស់ក្របខណ្ឌ Premier League។ សក្តានុពលដែលគាត់មាន គឺ ល្អជាង De Gea ឆ្ងាយណាស់។ ខ្ញុំគិតថា Man Utd នឹងរីកចម្រើនទៅមុខប្រសិនបើ Henderson ជាអ្នកចាំទីដៃទីមួយរបស់ក្រុម៕

លោក David James
  កីឡាករ Dean Henderson
  កីឡាករ Dean Henderson

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T