វ័យក្មេងមែន តារាសម្ដែងថៃប៉ុន្មានដួងនេះកំពុងវាយលុកទីផ្សារដោយសារសម្រស់និងសមត្ថភាពសម្បូរបែប

//s9.kh1.co/37/37701ab750cbc1a4ab55b6aeb3bf69d4cb54dac9.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

វ័យក្មេងពិតមែន តែតារាស្រីថៃប៉ុន្មានដួងនេះកំពុងវាយលុកទីផ្សារខ្លាំងមិនចាញ់រាមច្បងប៉ុន្មានទេ។

ថៃ៖ ជឿជាក់ថា បងប្អូនមួយចំនួនប្រាកដជាបានស្គាល់មកហើយពី តារាស្រីថៃវ័យក្មេង ដែលទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន ជាមួយនឹងទេពកោសល្យសម្ដែងរបស់ពួកគេ នៅក្នុងរឿងភាគជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត មិនត្រឹមតែមានសមត្ថភាពទាំងវ័យក្មេងបែបនេះនោះទេ តារាស្រីប៉ុន្មានដួងនេះ ក៏មានរូបសម្រស់គួរជាទីគយគន់មិនធម្មតា ទាំងទម្រង់មុខមាត់ រូបរាងស្រស់ស្អាត ដែលមើលទៅពិតជាមានភាពសាកសមយ៉ាងខ្លាំង ថែមទៀតផង។

ចង់ដឹងថាតារាស្រីវ័យក្មេងរូបណាខ្លះ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ននេះ?

សូមទស្សនារូបភាពខាងក្រោម៖

១.Mook Worranit

Mook Worranit
Mook Worranit

ជាមួយនឹងទេពកោសល្យរបស់នាង Mook Worranit គឺជាតារាសម្តែងថៃម្នាក់ដែលមានប្រជាប្រិយភាពបំផុតនៅទូរទស្សន៍ GMM ។ទន្ទឹមនឹងនេះ រឿងថ្មីរបស់នាងគឺ«Oh! My Boss» ដែលនាងសម្តែងជាមួយ Luke Ishikawa កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ GMM25។

ដោយឡែក នៅក្នុងជីវិតពិត Mook Worranit មានអាយុ ២៤ ឆ្នាំ កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង BL សង្ហាលោក Max Nattapol អាយុ ២៦ ឆ្នាំ។

២.Namtan Tipnaree

Namtan Tipnaree 
Namtan Tipnaree 

ឈានចូលវ័យ ២៥ ឆ្នាំក្នុងពេលឆាប់ៗនេះ Namtan Tipnaree គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ទៀត នៅស្ថានីយ៍ទូរទស្សន៍ GMM TV។ ពោល គឺនាងមានទេពកោសល្យណាស់ ហើយធ្វើបានយ៉ាងល្អសម្រាប់តួអង្គភ្លោះរបស់នាងនៅក្នុងរឿង«Who Are You?» ដោយឡែក ឆ្នាំនេះនាងនឹងមានរឿងភាគថ្មីគឺ «The Player» និង «Drag, I Love You»។

៣.Prim Chanikan

Prim Chanikan 
Prim Chanikan 

Prim Chanikan មានអាយុ ១៧ ឆ្នាំ ជាតារាសម្តែងកុមារ ហើយបានធ្វើការនៅក្នុងឧស្សាហកម្មកំសាន្តជាច្រើនឆ្នាំមកហើយ។ នៅឆ្នាំ ២០១៨ នាងបានដើរតួជាកូនស្រីរបស់ Prang Kannarun ក្នុងរឿង« Buppesunnivas» ឆ្នាំនេះនាងនឹងមានរឿងភាគថ្មី« F4 Thailand: Boys Over Flowers»។

៤.Tu Tontawan

Tu Tontawan
Tu Tontawan

Tu Tontawan មានអាយុ ២០ ឆ្នាំជាតារាសម្តែងថ្មីនៅទូរទស្សន៍ GMM TV  នាងនឹងដើរតួជាតួឯកស្រីដែលមានតួនាទីនាំមុខនៅក្នុងរឿង« F4 Thailand: Boys Over Flowers» ​​។

យ៉ាងណាមិញ បើទោះបីតែនាងមិនបានបង្ហាញខ្លួនជាផ្លូវការក៏ដោយប៉ុន្តែ Instagram ផ្លូវការរបស់នាងមានអ្នកតាមដាន ៤៤៣,៣៥៩ នាក់។

៥.Fah Yongwaree

Fah Yongwaree
Fah Yongwaree

Fah Yongwaree ជាតារាសម្តែងវ័យ ២២ ឆ្នាំបានបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគឆ្នាំ ២០១៧ រឿង« Petch Klang Fai» ដែល Mai Warit និង Mew Nittha ជាអ្នកដឹកនាំ។ ឥលូវនេះ នាងក្លាយជាតារាសម្តែងដែលមានប្រជាប្រិយបំផុតម្នាក់នៅស្ថានីយ៍ទូរទស្សន៍GMM TV។

រឿងថ្មីរបស់នាងរឿង «An Eye for An Eye» កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ GMM25 ។

ទន្ទឹមនឹងនេះ នាងក៏ជាផ្នែកមួយនៃការសម្តែងរឿងភាគថ្មី« F4 Thailand: Boys Over Flowers» ផងដែរ ​​៕

ប្រភព៖ Thaiupdate

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T