ពិបាកតិចហើយចឹង! ខ្សែប្រយុទ្ធរបស់បារាំងរូបនេះ បានត្អូញត្អែថាមិត្តរួមក្រុមអត់សូវបោះបាល់ឱ្យខ្លួនស៊ុតទេ

//s9.kh1.co/4f/4f575db69475c5cf7a382877366c882ee48079e8.jpg
កីទ្បា

 ១០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Olivier Giroud បានត្អូញត្អែថាមិត្តរួមក្រុមអត់សូវបោះបាល់ឱ្យខ្លួនស៊ុតទេ

អឺរ៉ុប៖ កីឡាករ Olivier Giroud បានត្អូញត្អែជុំវិញរឿងរ៉ាវដែលមិត្តរួមក្រុមមិនសូវបោះបាល់ឱ្យលេង ទោះបីជានៅក្នុងជំនួបមិត្តភាពទល់នឹងក្រុម ប៊ុលហ្ការី កាលពីថ្ងៃ ពុធ កន្លងទៅ គាត់ស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ជួយឱ្យក្រុម បារាំង ឈ្នះការប្រកួតក្នុងលទ្ធផល ៣ ទល់នឹង ០ ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

នៅក្នុងការប្រកួតនោះកីឡាករ Karim Benzema បានទទួលរងរបួសនៅក្នុងវគ្គទី ១ ហើយគ្រូបង្វឹកក៏បានប្តូរ Giroud ឱ្យចូលជំនួសវិញ ដោយការប្តូរចូលរបស់គេក៏រកគ្រាប់បាល់បានចំនួន ២ គ្រាប់នៅក្នុងវគ្គទី ២ រហូតដល់បញ្ចប់ការប្រកួតក្រុមមាន់គកក៏បានទទួលជ័យជម្នះសម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនោះ។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

ប៉ុន្តែយ៉ាងណា Giroud បានបង្ហើបថា គាត់គួរតែរកគ្រាប់បាល់បានច្រើនជាង ២ គ្រាប់នេះទៅទៀត ប្រសិនបើមិត្តរួមក្រុមធ្វើការសម្រេចចិត្តបានល្អ និងបង្កើនការវាយសម្រុកឱ្យបានច្រើនជាងនេះ។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

ក្រោយបញ្ចប់ការប្រកួត Giroud បានថ្លែងប្រាប់សារព័ត៌មាន L’Equipe យ៉ាងដូច្នេះថា៖

ខ្ញុំមានឱកាសស្តួចស្តើងណាស់ ព្រោះថាពេលខ្លះខ្ញុំបានព្យាយាមរត់ហើយ ប៉ុន្តែបែជាមិនបានទទួលបាល់ទៅវិញ។ ខ្ញុំមិនមែននិយាយថាខ្ញុំអាចធ្វើបានល្អបំផុតនោះទេ, ប៉ុន្តែខ្ញុំតែងតែអាចសម្រេចបាននៅពេលដែលខ្ញុំទៅដល់មុខតំបន់គ្រោះថ្នាក់៕

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T