អ្នកគាំទ្រក្រុមចចក Wolves កំពុងរីករាយនឹងការមកដល់របស់គ្រូបង្វឹកថ្មី ដែលកំពុងជោគជ័យខ្លាំងនៅ Premier League

//s9.kh1.co/b8/b8f12ca98b226e0cc4ec632e8d90d9869fa08de1.jpg
កីទ្បា

 ១០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​អ្នកគាំទ្រក្រុមចចក Wolves កំពុងរីករាយនឹងការមកដល់របស់គ្រូបង្វឹកថ្មី ដែលកំពុងជោគជ័យខ្លាំងនៅ Premier League

អឺរ៉ុប៖ លោក Bruno Lage អតីតអ្នកចាត់ការ Benfica បានស្នងតំណែងពីមិត្តរួមជាតិព័រទុយហ្កាល់គឺលោក Nuno Espirito Santo នៅឯ Wolves ខណៈដែលពួកគេទន្ទឹងរង់ចាំដើម្បីទទួលបានមកវិញនូវអ្វីដែលល្អបំផុត បន្ទាប់ពីមានការខកចិត្តកាលពីរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Bruno Lage
  លោក Bruno Lage

មានអ្នកគាំទ្រជាច្រើននៅឯក្លិបអ្នកមាននៅថ្ងៃពុធនេះដែលបាននិយាយថាពួកគេមានសុទិដ្ឋិនិយមសម្រាប់អនាគត។លោក Kyle Hodson អាយុ ២៥ ឆ្នាំមកពី Parkfields បាននិយាយថា “ខ្ញុំពិតជារីករាយដែលបានឃើញគាត់ចូលមកកាន់តំណែងជំនួស ព្រោះគាត់មានយុទ្ធសាស្រ្ដប្រយុទ្ធកាន់តែខ្លាំង ហើយខ្ញុំគិតថានោះជាអ្វីដែលក្លិបត្រូវការ។

  លោក Bruno Lage
  លោក Bruno Lage

អ្នកគាំទ្រម្នាក់់ទៀតបាននិយាយថា "គាត់ទទួលបានជោគជ័យនៅ Benfica ហើយខ្ញុំគិតថារូបមន្តដែលគាត់ប្រើពិតជាល្អ ទោះបីយើងកាលពីមុនមិនសូវល្អក៏ដោយ។ ខ្ញុំសង្ឃឹមថាគាត់អាចនាំយករបស់ថ្មី ហើយខ្ញុំទន្ទឹងរង់ចាំមើលក្បួនប្រយុទ្ធបន្ថែមទៀតពីកីឡាករនៅរដូវកាលក្រោយ។ "

  លោក Bruno Lage
  លោក Bruno Lage

ទោះយ៉ាងណា ខ្ញុំសូមជូនពរឱ្យគាត់មានសំណាងល្អ ហើយខ្ញុំសង្ឃឹមថាយើងនឹងលេងបាល់ទាត់ក្នុងទម្រង់ប្រយុទ្ធនៅឆ្នាំក្រោយ៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T