គួរទៅក្លិបណា? លោក Mourinho ផ្តល់ដំបូន្មានបែបនេះទៅកាន់ Kane

//s9.kh1.co/ef/ef283de2675e286df72b696c36ce55f343ffe090.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Jose Mourinho ឲ្យ Harry Kane ជ្រើសរើសក្លិបដែលធ្វើឲ្យគេសប្បាយចិត្ត

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅក្លិប Totteham លោក Jose Mourinho បានទូន្មានឲ្យ Harry Kane ជ្រើសរើសក្លិបណាមួយដែលធ្វើឲ្យគេមានអារម្មណ៍សប្បាយចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho និង Harry Kane
លោក Jose Mourinho និង Harry Kane

ជាការពិតណាស់ នាពេលថ្មីៗនេះ កីឡាករសញ្ជាតិអង់គ្លេសខាងលើ បានបង្ហាញពីបំណងក្នុងការចង់ចាកចេញពី Spurs និង ផ្លាស់ទៅក្លិបធំៗដែលអាចប្រជែងយកពានរង្វាន់បាន​ ហើយ រូបគេក៏បានសំណូមពរទៅកាន់ប្រធានក្លិបលោក Daniel Levy ឲ្យអនុញ្ញាតឲ្យខ្លួនចាកចេញផងដែរ។ ក្លិបដែលមានពាក្យចចាមអារ៉ាមដែលនឹងអាចទិញ Kane បាន គឺ មិនឃ្លាតឆ្ងាយពីទឹកដីអង់គ្លេសឡើយ គឺ មានដូចជា Manchester City, Manchester United និង Chelsea។

កីឡាករ Harry Kane
កីឡាករ Harry Kane

លោក Mourinho បាននិយាយថា៖

វាទាក់ទងនឹងកេរ្តិ៍ដំណែល ហើយ កេរ្តិ៍ដំណែលនោះ គឺ ជាការឈ្នះពានរង្វាន់។ តើមានអ្នកណាគេដឹងថា ប្រាំសប្តាហ៍ទៀត Kane អាចក្លាយជាម្ចាស់ពានរង្វាន់ EURO បាន។ សម្រាប់អនាគត គាត់គួរតែជ្រើសរើសយកក្លិបណាដែលអាចធ្វើឲ្យគាត់សប្បាយចិត្ត។ ខ្ញុំគិតថាគាត់រីករាយក្នុងការលេងនៅទឹកដីអង់គ្លេស៕

លោក Jose Mourinho
កីឡាករ Harry Kane
កីឡាករ Harry Kane

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T