គ្រូ​ព័រ​ទុយ​ហ្គាល់នៅតែមិនពេញចិត្តនឹងទម្រង់លេងកូនក្រុម ទោះបីជាឈ្នះ ៤-០ កាលពីយប់មិញ

//s9.kh1.co/93/938bfad8152f114ae570fa4a613a67aec5a0e9ce.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គ្រូ​ព័រ​ទុយ​ហ្គាល់នៅតែមិនពេញចិត្តនឹងទម្រង់កូនក្រុមទោះបីជាឈ្នះ ៤-០ កាលពីយប់មិញ

កាលពីរាត្រីយប់មិញ ក្រុមជម្រើសជាតិព័រ​ទុយ​ហ្គាល់ពិតជាធ្វើបានល្អមែនទែនដោយបំបាក់ក្រុមជម្រើសជាតិអុីស្រាអែលក្នុងលទ្ធផល ៤ ទល់នឹង ០ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ។ ទោះជាទទួលបានលទ្ធផលដ៏ល្អបែបនេះក្តី លោក Fernado Santos អ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់មិនទាន់ពេញចិត្តជាមួយទម្រង់លេងរបស់កូនក្រុមលោកនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Fernado Santos
លោក Fernado Santos

ជាក់ស្ដែង​ លោកបាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា ទោះបីជាអាចទទួលបានជ័យជំនះបែបនេះក្តី ក៏ក្រុមរបស់លោកនៅមានចំណុចជាច្រើនដែលត្រូវបំពេញបន្ថែម។ លោកក៏បានបញ្ជាក់ឲ្យកាន់តែច្បាស់លាស់ផងដែរថា​ ក្រុមរបស់លោកបានធ្វើឲ្យខូចបាល់ជាច្រើន ហើយជាពិសេសគឺការចែកបាល់មិនបានល្អ។

លោក Fernado Santos
លោក Fernado Santos

លោកក៏បានបន្ថែមដែរថា នៅពេលនេះក្រុមរបស់លោកនឹងព្យាយាមបំពេញចន្លោះខ្វះខាតហើយនឹងត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍ Euro ៕

លោក Fernado Santos
លោក Fernado Santos
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T