Mbappe ខឹងយ៉ាងខ្លាំង ដែលខ្សែប្រយុទ្ធ​តោខៀវរូបនេះ ចោទ​ប្រកាន់​គាត់ថាមិនបញ្ជូនបាល់ឱ្យខ្លួន ក្រោយ​ឈ្នះ​ប៊ុលហ្គារី​យប់​មិញ

//s9.kh1.co/8b/8bce38bede8d0ea79b803b1cfa4e95825bf1db33.jpg
កីទ្បា

 ១០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​តារាឆ្នើមរបស់ប្រទេសបារាំង Kylian Mbappe ហាក់ខឹងនឹង Olivier Giroud បន្ទាប់ពីបានឈ្នះការប្រកួត​មិត្តភាព​ទល់​នឹង​ប៊ុលហ្គារី

អឺរ៉ុប៖ តារាឆ្នើមរបស់ប្រទេសបារាំង Kylian Mbappe ហាក់ខឹងនឹង Olivier Giroud បន្ទាប់ពីបានឈ្នះការប្រកួត​មិត្តភាព​ទល់នឹងប៊ុលហ្គារី ដែលគាត់បានបញ្ចេញកំហឹងនៅមុខសន្និសិទកាសែត ដោយខ្សែប្រយុទ្ធតោ​ខៀវរូប​នេះ​បានចោទប្រកាន់មិត្តរួមក្រុម Les Bleus ថាមិនបញ្ជូនបាល់ទៅអោយគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

យោងតាមរបាយការណ៍បានអោយដឹងថា Kylian Mbappe មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ Olivier Giroud ចំពោះការអត្ថាធិប្បាយរបស់គាត់អំពីការភ្ជាប់ទំនាក់ទំនងរបស់ពួកគេកាលពីយប់ថ្ងៃអង្គារ ដែលគាត់បានថ្លែងការណ៍​ទាំង​កំហឹង​នៅក្នុងសន្និសិតកាសែត។

កីឡាករ Olivier Giroud
កីឡាករ Olivier Giroud

ទន្ទឹមនឹងនេះ ភាសាកាយវិការមិនគប្បីរបស់ Mbappe ក្នុងកំឡុងពេលទទួលបានជ័យជម្នះលើប៊ុលហ្គារី ត្រូវបានរិះ​គន់​ពីសំណាក់អតីតកីឡាករអន្តរជាតិបារាំង Jean Micoud ដែលបានចោទប្រកាន់ខ្សែប្រយុទ្ធស្លាបរូបនេះថាជា "គ្រប់យ៉ាងមកពីអ្នក" ទោះបីក្រុមនេះធ្វើបានល្អក៏ដោយ។ Mbappe និង Giroud ចាំបាច់ត្រូវដោះស្រាយបញ្ហា​ជម្លោះ​របស់ពួកគេអោយបានលឿន ព្រោះបារាំងនឹងត្រូវជួបជាមួយក្រុមជើងឯកអឺរ៉ុបដែលខ្លាំងនៅចំពោះមុខ៕

កីឡាករ Olivier Giroud
កីឡាករ Olivier Giroud
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T