នេះជាអាចម៍ផ្កាយមួយ មានតម្លៃមហាសាល ដែលអាចជួយឲ្យមនុស្សគ្រប់គ្នាមួយផែនដី ក្លាយជាមហាសេដ្ឋី

//s9.kh1.co/eb/ebb9a54b66b6cf42ec8f1be2e2b8fa05d205c6ba.jpg
បច្ចេកវិទ្យា

 ១០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅរដូវក្ដៅឆ្នាំ២០២២ អង្គការណាសាមានគម្រោងបញ្ចេញបេសកកម្ម ទៅអង្កេតមើលអាចម៍ផ្កាយមួយនេះ ហើយស្វែងយល់បន្ថែមអំពីទ្រព្យសម្បត្តិដ៏មហាសាលរបស់វា។

បរទេស៖ ដោយមានទីតាំងស្ថិតនៅក្នុងគន្លងគោចរចន្លោះភពអង្គារនិងព្រហស្បតិ៍ អាចម៍ផ្កាយ 16 Psyche មិនមែនជាអាចម៍ផ្កាយធម្មតា ដែលបង្កើតឡើងដោយថ្មឬទឹកកកនៅតាមផ្នែកមួយចំនួននោះទេ ប៉ុន្តែវាបង្កើតឡើងដោយលោហធាតុ។ អាចម៍ផ្កាយ Psyche ថែមទាំងមានផ្ទុកទៅដោយផ្លាកទីន ដែក និងនីកែលយ៉ាងច្រើន។ អ្នកជំនាញបានប៉ាន់ប្រមាណថា លោហធាតុដែលវាបានផ្ទុក គឺមានតម្លៃរហូតដល់ ១០,០០០ក្វាទី្រលានដុល្លារ ($10,000,000,000,000,000,000)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើទ្រព្យសម្បត្តិនៅលើអាចម៍ផ្កាយ Psyche ត្រូវបានដឹកមកកាន់ផែនដី វានឹងក្លាយជាអាវុធមុខពីរ ព្រោះតម្លៃដ៏មហាសាលរបស់វានឹងជួយឲ្យមនុស្សគ្រប់គ្នាមួយផែនដីក្លាយជាមហាសេដ្ឋី ប៉ុន្តែវាក៏អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោក ដែលមានតម្លៃយ៉ាងហោចណាស់៧៥.៥ទ្រីលានដុល្លារ បាត់លំនឹងឬដួលរលំក៏ថាបាន។

អាចម៍ផ្កាយ Psyche គឺជាវត្ថុធាតុធំបំផុតនៅក្នុងតំបន់ខ្សែប្រវាត់អាចម៍ផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយវាមានមុខកាត់ប្រហែល ២២៥គីឡូម៉ែត្រ។ អាចម៍ផ្កាយមួយនេះចំណាយពេលប្រហែល៥ឆ្នាំនៃផែនដី ដើម្បីគោចរមួយជុំវិញព្រះអាទិត្យ ប៉ុន្តែវាចំណាយពេលវិលជុំវិញខ្លួនឯង (រង្វិលខ្ញាល់) ជាង៤ម៉ោង។ នៅរដូវក្ដៅឆ្នាំ២០២២ អង្គការណាសាមានគម្រោងបញ្ចេញបេសកកម្ម ទៅអង្កេតមើលអាចម៍ផ្កាយមួយនេះ ហើយស្វែងយល់បន្ថែមអំពីទ្រព្យសម្បត្តិដ៏មហាសាលរបស់វា។

បេសកកម្មមួយនោះត្រូវបានគេហៅថា Discovery Mission ដែលនឹងកំណត់ថាទៅដល់អាចម៍ផ្កាយ 16 Psyche នៅរយៈពេល៤ឆ្នាំទៀត នៅឆ្នាំ២០២៦ និងបានជំនួយពីការរុញយានឲ្យទៅមុខដោយទំនាញរបស់ភពអង្គារនៅឆ្នាំ២០២៣ ឆ្ពោះទៅកាន់គោលដៅរបស់វា។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា អាចម៍ផ្កាយ Psyche អាចជាស្នូលលោហធាតុនៃភពដើមមួយ ដែលបានខ្ទាតចេញដោយសារតែការបុកទង្គិចគ្នានឹងអ្វីមួយ ដែលកើតមានមុនពេលកំណើតប្រព័ន្ធព្រះអាទិត្យទៅទៀត៕

ប្រភព: Greek Reporter

រូបតំណាងបេសកកម្មទៅកាន់អាចម៍ផ្កាយ Psyche
រូបតំណាងបេសកកម្មទៅកាន់អាចម៍ផ្កាយ Psyche
អាចម៍ផ្កាយ Psyche
អាចម៍ផ្កាយ Psyche
រូបតំណាងបេសកកម្មទៅកាន់អាចម៍ផ្កាយ Psyche
រូបតំណាងបេសកកម្មទៅកាន់អាចម៍ផ្កាយ Psyche
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T