កម្មករ-កម្មការិនីរោងចក្រហ្វ័រត្រេសជាង១ពាន់នាក់ នៅសង្កាត់ពងទឹក ខណ្ឌដង្កោ នាំគ្នារត់ចេញពីកន្លែងយកសំណាក (មានវីដេអូ)

//s9.kh1.co/a6/a67bacf8137f7fcd03b3625d228ed50e72d537e2.jpg
សង្គម

 ១០-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កម្មករ-កម្មការិនីរោងចក្រហ្វ័រត្រេសជាង១ពាន់នាក់ នៅសង្កាត់ពងទឹក ខណ្ឌដង្កោ នាំគ្នារត់ចេញពីកន្លែងយកសំណាក

រាជធានីភ្នំពេញ៖ កម្មករ កម្មការិនី នៅរោងចក្រហ្វ័រត្រេស ប្រមាណជាង ១ ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក នៅពេលដែលក្រុមគ្រូពេទ្យ ចុះទៅយកសំណាកនៅទីតាំងរោងចក្រហ្វ័រត្រេស នេះបើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះហេតុការណ៍ ដែលកម្មករ កម្មការិនី​ រត់ចេញពិកន្លែងយកសំណាកនេះ កើតឡើងនៅវេលាម៉ោង ៧៖៤៥នាទី យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមប្រភពពីអាជ្ញាធរ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់។ នៅម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករ ក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង៕

រោងចក្រហ្វ័រត្រេស
រោងចក្រហ្វ័រត្រេស
សកម្មភាពកម្មករកម្មការិនីរោងចក្ររត់ចេញ
សកម្មភាពកម្មករកម្មការិនីរោងចក្ររត់ចេញ
សកម្មភាពកម្មករកម្មការិនីរោងចក្ររត់ចេញ
សកម្មភាពកម្មករកម្មការិនីរោងចក្ររត់ចេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T