ហ្វេសប៊ុកត្រៀមបញ្ចេញនាឡិកា smartwatch មានកាមេរ៉ាពីរ របស់ខ្លួនដំបូងនៅឆ្នាំក្រោយ

//s9.kh1.co/50/5001e215a3c5cbd45234afdf30f7bd8c48e647ed.jpg
បច្ចេកវិទ្យា

 ១០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កាមេរ៉ានៅខាងក្រោយ គឺអាចផ្តាច់ចេញពីនាឡិកាបានដើម្បីថតរូបនិងវីដេអូ បានទៀតផង

បរទេស៖ Facebook ត្រៀមបញ្ចេញនាឡិកា smartwatch ដំបូងរបស់ខ្លួន ហើយទោះបីជាក្រុមហ៊ុនមិនបានបញ្ជាក់ជាសាធារណៈមែន តែខ្លួនមានគម្រោងនឹងបង្ហាញវានៅរដូវក្តៅឆ្នាំក្រោយ។ វេបសាយ The Verge បានឱ្យដឹងថា ឧបករណ៍នេះនឹងមានបំពាក់កាមេរ៉ាពីរ ដែលអាចផ្តាច់ចេញពីនាឡិកាបានដើម្បីថតរូបនិងវីដេអូ ហើយចែករំលែកវានៅលើ Facebook រួមទាំង Instagram ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាមេរ៉ាផ្នែកខាងមុខនៃនាឡិកា មានមុខងារជាចម្បងសម្រាប់ video calling ខណៈដែលកាមេរ៉ាថត 1080p នៅខាងក្រោយគឺប្រើសម្រាប់ចាប់យករូបភាពនានា។

យោងតាមប្រភពមិនបញ្ចេញឈ្មោះដែលបានដឹងពីគម្រោងនេះបានឱ្យដឹងថា ក្រុមហ៊ុន Facebook កំពុងតែជ្រើសរើសក្រុមហ៊ុនផ្សេងទៀតដើម្បីបង្កើតគ្រឿងបន្លាស់សម្រាប់ភ្ជាប់កាមេរ៉ាទៅនឹងវត្ថុដទៃទៀត ដូចជាកាបូបស្ពាយជាដើម។

Facebook ក៏កំពុងធ្វើការជាមួយក្រុមហ៊ុន wireless កំពូលៗនៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រការភ្ជាប់បណ្តាញ LTE នៅលើនាឡិកា មានន័យថាវាមិនចាំបាច់ភ្ជាប់ជាមួយទូរសព្ទដើម្បីប្រើបាននោះទេ។ នាឡិកានេះនឹងមានពណ៌ស ខ្មៅ និងមាស។

Facebook មានគម្រោងបញ្ចេញនាឡិកាជំនាន់ដំបូងនៅរដូវក្តៅឆ្នាំ2022។ តម្លៃឧបករណ៍នេះ ប្រហែលជាអាចមានតម្លៃ 400ដុល្លារ ប៉ុន្តែតម្លៃអាចផ្លាស់ប្តូរក៏ថាបាន៕

រូបតំណាង
រូបតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T