ស្រឡាញ់ណាស់! ឡើងកាន់តំណែងនៅ Lazio ភ្លាម លោក Sarri ទារចង់បានអតីតកូនក្រុមរបស់ខ្លួននៅ Chelsea រូបនេះភ្លែត

//s9.kh1.co/df/df356feab6f212a827b95f5284f7b1c0f90da04c.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឡើងកាន់តំណែងនៅ Lazio ភ្លាម លោក Sarri កំពុងសម្លឹងចង់បាន Loftus-Cheek សម្រាប់ការចុះកុងត្រានាំយកកីឡាករថ្មីមកកាន់ក្លិប Lazio ជាលើកដំបូង

អឺរ៉ុប៖ យោងតាមរបាយការណ៍របស់ប្រទេសអ៊ីតាលីបានឱ្យដឹងថា លោក Maurizio Sarri បានដាក់ការស្នើរសុំជាលើកដំបូងទៅកាន់ក្លិប Lazio ដើម្បីចុះកុងត្រានាំយកខ្សែបម្រើ Ruben Loftus-Cheek ពីក្រុម Chelsea

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Ruben Loftus-Cheek និងលោក Maurizio Sarri 
  ខ្សែបម្រើ Ruben Loftus-Cheek និងលោក Maurizio Sarri 

ខ្សែបម្រើវ័យ ២៥ ឆ្នាំបានចំណាយពេល ១ រដូវកាលក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លិប Fulham ហើយក្នុងនោះគាត់បានបង្ហាញខ្លួនចំនួន ៣២ ប្រកួតនៅទឹកដី Scott Parker ផងដែរ។

  ខ្សែបម្រើ Ruben Loftus-Cheek
  ខ្សែបម្រើ Ruben Loftus-Cheek

Loftus-Cheek ហាក់បង្ហាញនូវសក្តានុពលជាមួយក្រុម Chelsea បានល្អមែនទែន ក្នុងរជ្ជកាលដឹកនាំរបស់លោក Sarri នៅទឹកដី Stamford Bridge, ហើយក្នុងនោះអ្នកចាត់ការសញ្ជាតិ អ៊ីតាលី ធ្លាប់បានអះអាងថា “ខ្សែបម្រើរូបនេះនឹងអាចក្លាយជាកីឡាករឆ្នើមម្នាក់នៅពេលអនាគតក្នុងតំបន់អឺរ៉ុប”។

  ខ្សែបម្រើ Ruben Loftus-Cheek
  ខ្សែបម្រើ Ruben Loftus-Cheek

ប៉ុន្តែអ្វីៗស្រាប់តែមានការប្រែប្រួល បន្ទាប់ Loftus-Cheek បានទទួលរងរបួសនៅចុងរដូវកាល ២០១៨-២០១៩ ហើយកត្តាបែបនេះបានធ្វើឱ្យគេត្រូវអាក់ខាននៅលើទីលានចំនួន ១៣ ខែ, ខណៈមកដល់ឥឡូវនេះខ្សែបម្រើវ័យ ២៥ ឆ្នាំកំពុងតែព្យាយាមឡើងវិញដើម្បីអាចមានឱកាសបង្ហាញខ្លួនឱ្យក្រុមតោខៀវសាជាថ្មី។

  ខ្សែបម្រើ Ruben Loftus-Cheek
  ខ្សែបម្រើ Ruben Loftus-Cheek

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់កាសែត Sky Sport បានអះអាងថា លោក Sarri កំពុងតែសម្លឹងចង់បាន Loftus-Cheek សម្រាប់ការចុះកុងត្រានាំយកកីឡាករថ្មីមកកាន់ក្លិប Lazio ជាលើកដំបូង៕

លោក Maurizio Sarri 
លោក Maurizio Sarri 

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T