ហ្វូងដំរីអាស៊ីនៅចិន ដែលដើរត្រាច់ចរជាច្រើនគីឡូម៉ែត្រក្នុងប្រទេស នាំគ្នាដេកយកកម្លាំងយ៉ាងស្កប់ស្កល់

//s9.kh1.co/21/21b218c827dd4573ad0d8379e74430a897698c23.jpg
សង្គម

 ១០-មិថុនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ដំរីអាស៊ីមួយហ្វូង ដែលដើរត្រាច់ចរក្នុងប្រទេសចិន ត្រូវបានគេប្រទះឃើញដេកយកកម្លាំងយ៉ាងស្កប់ស្កល់ នៅក្បែរភូមិមួយក្នុងសង្កាត់ Xiyang បន្ទាប់ពីមានភ្ញៀងធ្លាក់។

ចិន៖ ដំរីអាស៊ីមួយហ្វូង ដែលដើរត្រាច់ចរក្នុងប្រទេសចិន ត្រូវបានគេប្រទះឃើញដេកយកកម្លាំងយ៉ាងស្កប់ស្កល់ នៅក្បែរភូមិមួយក្នុងសង្កាត់ Xiyang បន្ទាប់ពីមានភ្ញៀងធ្លាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហ្វូងដំរីអាស៊ីខាងលើនេះ មានចំនួន១៥ក្បាល រួមទាំងកូន៣ដំរីក្បាល ហើយបានធ្វើដំណើរក្នុងប្រទេសអស់​រយៈពេលជាង១៥ខែមកហើយ ដោយគិតជាចម្ងាយវិញប្រមាណ៥០០គីឡូម៉ែត្រឯណោះ ដែលឆ្ងាយពីជម្រកធម្មជាតិរបស់ពួកវា។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរបាន កំពុងឃ្លាំមើលការធ្វើដំណើររបស់ពួកវាយ៉ាងដិតដល់ នៅពេលវាដើរឆ្លងកាត់វាលស្រែ ភូមិ និងទីក្រុង។

ហើយរដ្ឋាភិបាលក្នុងតំបន់ បានដាក់ពង្រាយដ្រូនចំនួន២៤គ្រឿង និងមនុស្សប្រមាណ៥០០នាក់ ដើម្បីតាមដានពួកវាឲ្យមានសុវត្ថិភាព និងបិទផ្លូវ ដើម្បីព្យាយាមបង្វែរពួកវាឲ្យទៅភាគនិរតី។

យ៉ាងណាមិញ ក្នុងចំណោមហ្វូងដំរី មានដំរីឈ្មោលមួយក្បាលបានផ្ដាច់ខ្លួនចេញ ដែលបច្ចុប្បន្ននៅឆ្ងាយពីហ្វូងប្រមាណ៤គីឡូម៉ែត្រ។ ហើយមូលហេតុនៃការដើរត្រាច់ចរនេះ មិនទាន់មានរបាយការណ៍ណាបង្ហាញឲ្យដឹងនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរី
ហ្វូងដំរីកំពុងដេក
ហ្វូងដំរីកំពុងដេក
ហ្វូងដំរីកំពុងដេក
ហ្វូងដំរីកំពុងដេក

ប្រភព: BBC

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T