អាចនឹងចាកចេញ! កីឡាករ Barca រូបនេះថាអនាគតរបស់គេនៅ Camp Nou ពិតជាស្រពេចស្រពិលណាស់

//s9.kh1.co/8b/8b9ee7165c1cbce8289f6210ca06a50ecd48ec9a.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Barca រូបនេះថាគេមិនទាន់ដឹងថាចាកចេញពី Barca ឬយ៉ាងណានោះឡើយ

អេស្ប៉ាញ៖ តាំងពីផ្ទេរពី Juventus មកកាន់ក្លិបអ្នកមានបុណ្យ Barcelona គឺ ខ្សែបម្រើ Miralem Pjanic បែរជាមិនសូវមាននាទីបានចូលលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman នោះឡើយដែលធ្វើឲ្យគេមិនសូវសប្បាយចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

លោកគ្រូ Koeman ចូលចិត្តដាក់ Pedri និង Ilaix Moriba មកជំនួស Pjanic ដែលជាកីឡករមានបទពិសោធន៍ហើយឥលូវនេះសារព័ត៌មាន Marca បានបង្ហើបឲ្យដឹងថាកីឡាករសញ្ជាតិ បូសនៀ រូបនេះនឹងសម្រេចចិត្តពីអនាគតរបស់គេនៅដើមរដូវកាលក្រោយ។

ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic និងលោកគ្រូបង្វឹក Ronald Koeman
ខ្សែបម្រើ Miralem Pjanic និងលោកគ្រូបង្វឹក Ronald Koeman

Pjanic ខ្លួនឯងផ្ទាល់ក៏បានចេញមុខនិយាយដែរថាអនាគតរបស់គេនៅ Barcelona គឺមិនច្បាស់លាស់នោះឡើយដោយគេបានថ្លែងថា៖

ចាកចេញពី Barcelona? វាពិតជាពិបាកក្នុងការនិយាយពីវានៅពេលនេះ។ ខ្ញុំកំពុងសប្បាយចិត្តក្នុងការសម្រាកលំហែជាមួយគ្រួសារខ្ញុំហើយខ្ញុំមិនបានគិតអីផ្សេងពីនោះទេ។ ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនឹងចាប់ផ្ដើមនៅខែកក្កដា ដូច្នេះខ្ញុំនឹងត្រូវត្រឡប់ទៅចូលរួមជាមួយក្រុមវិញ។ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា។

ខ្សែបម្រើ Miralem Pjanic 
ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

គួរបញ្ជាក់ផងដែរថា Miralem Pjanic នៅសល់កុងត្រាជាមួយ Barcelona ៣ឆ្នាំទៀតឯណោះ ប៉ុន្តែកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា Juventus ចង់នាំយកគេមកវិញក្នុងលក្ខខណ្ឌខ្ចីជើង៕

ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T