Wow! តន់ ច័ន្ទសីម៉ា ប៉ះ សិរីមន្ត លើកដំបូង

//s9.kh1.co/56/561e3768020f1cd9553d8de854173bfaf157337e.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនិងតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះបានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នា ជាលើកដំបូង។

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនិងតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះបានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នា ជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា
លោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា

រូបភាពទាំងនោះ ត្រូវបានបង្ហោះលើផេកផ្លូវការរបស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែម្ដង។ដោយប្រិយមិត្ត បានឃើញរូបភាពទាំងនេះភ្លាមអាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបានភ្លាមៗថា តារាចម្រៀង ខេមរៈ សិរីមន្ត  ច្បាស់ជាមានការងារអ្វី ជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ហើយមើលទៅ ត្បិតអីបើមើលទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀង លោក ខេមរៈ សិរីមន្ត  គឺមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដែលទំនងគេអាចវាយតម្លៃថា នៅថ្ងៃណាមួយច្បាស់ជា លោក សិរីមន្ត នឹងអាចមកជ្រកក្រោមផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

លោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា
លោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា

បែបនេះក្ដី មិនទាន់មានរឿងនោះកើតឡើងនៅឡើយទេគិតមកដល់ម៉ោងនេះ ព្រោះ លោក ខេមរៈ សិរីមន្ត ក៏មិនទាន់  ចប់កុងត្រាជាមួយផលិតកម្មដែលលោកកំពុងតែច្រៀងឲ្យឡើយដែរ។ ការជួបគ្នារបស់ កញ្ញា តន់ ច័ន្ទសីម៉ា  និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការដែលគួរឲ្យទុកចិត្តមួយ បញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញការងារថតស្ប៉តពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។ ប្រភពដដែលនោះមិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែល កំពូលតារាចម្រៀងទាំងពីរថតឲ្យនោះឡើយ ហើយចំពោះតម្លៃខ្លួននៃការថតវិញក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថាពួកគេទាំងពីរជាតារាគ្រេត A ដូចនេះតម្លៃខ្លួនក៏ទៅតាមនោះដូចគ្នា។

លោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា
លោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា

ចំណែកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra  បានប្រាប់ថាមិនមានវត្តមានរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra  នោះទេ។ ដូចនឹងការលើកឡើងពីប្រភពខាងលើ លោក យឹម តាស្រង់ បញ្ជាក់ថា តន់ ច័ន្ទសីម៉ា គ្រាន់តែមានកិច្ចការធំមួយ ជាមួយលោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្ម ប៉ុណ្ណោះ៕

សកម្មភាពថតរបស់លោក សិរីមន្ត និងកញ្ញា តន់ ច័ន្ទសីម៉ា
សកម្មភាពថតរបស់លោក សិរីមន្ត និងកញ្ញា តន់ ច័ន្ទសីម៉ា
សកម្មភាពថតរបស់លោក សិរីមន្ត និងកញ្ញា តន់ ច័ន្ទសីម៉ា
សកម្មភាពថតរបស់លោក សិរីមន្ត និងកញ្ញា តន់ ច័ន្ទសីម៉ា
ខេមរៈ​ សិរីមន្តតន់ ច័ន្ទសីម៉ា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T