ប្រជាពលរដ្ឋ និង គ្រួសារគោលដៅទាំងបីក្រុមនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

//s9.kh1.co/37/374ca1e29f23e1c6e2a22ef219f76efd7fb48acc.jpg
សង្គម

 ១០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រជាពលរដ្ឋ និង គ្រួសារគោលដៅទាំងបីក្រុមនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែមិថុនា ស្តីអំពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ជូនដល់ផ្តល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺ​នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋ និង គ្រួសារគោលដៅ ៣ក្រុម ដែលនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖

១. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព​ នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ​ នៃរាជធានីភ្នំពេញ​ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ

២. កម្មករ និយោជិតដែលបម្រើការងារ នៅតាមរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និង កាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ

៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និង គ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព​ ដែលទទួលបានការសម្ភាស និង ការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករ និយោជិតដែលបម្រើការងារ នៅតាមរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់​ ស្បែកជើង និងកាបូប ដែលទទួលបានការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីង​ ណាមួយ ដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប របស់ធនគារវីង ក្នុងទូរស័ព្ទ និង សូមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងចំណុចគោលដៅទាំងបីនេះ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ សូមរួសរាន់រាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
https://s9.kh1.co/__image/w=650,h=913,q=100/54/54915fac8d52e86d3faeedb1d8833d8b4ef1b83f.jpg
សារលិខិត
សារលិខិត
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T