លោក Low ទទួលស្គាល់ថាក្រុមរួមពូលមួយនេះជាក្រុមដែលពិបាកទប់បំផុត

//s9.kh1.co/cc/cc019ec31af4c55de54b5eb3db4ab2674bd89964.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Low ទទួលស្គាល់ថាជម្រើសជាតិ បារាំង ជាក្រុមដែលពិបាកទប់បំផុត ព្រោះពួកគេពូកែសម្របខ្លួនជាមួយដៃគូរប្រកួត

អឺរ៉ុប៖ លោក Joachin Low បានបង្ហាញការកោតសរសើរចំពោះសមត្ថភាពរបស់កីឡាករក្រុមជម្រើសជាតិ បារាំង ខណៈដែលពួកគេធ្វើបានល្អមែនទែន នាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិមុនបើកយុទ្ធនាការ European Championship ២០២០ ប៉ុន្មានប្រកួតចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Joachin Low
  លោក Joachin Low

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបារាំង នឹងត្រូវតតាំងការប្រកួតដំបូងជាមួយក្រុម អាល្លឺម៉ង់ នៅថ្ងៃទី ១៥ ខែមិថុនា, យ៉ាងណាមិញ ពួកគេទាំងពីរស្ថិតនៅក្នុងពូល F ដែលក្នុងនោះមានក្រុម ព័រទុយកាល់ និង ហុងគ្រី ផងដែរ។

ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

ថ្លែងប្រាប់ភ្នាក់ងាររបស់ប្រទេសអាឡឺម៉ង់ SID លោក Low បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

យើងដឹងថា បារាំង ជាក្រុមល្អខ្លាំងណាស់។ ពួកគេជាគឺជាក្រុមដែលល្អបំផុតនៅក្នុងពិភពលោក ហើយម្យ៉ាងទៀតពួកគេគឺមានភាពឆាប់រហ័សក្នុងការសម្របខ្លួនជាមួយដៃគូរប្រកួត។ បន្ថែមពីនេះទៀត ពួកគេគឺមានភាពបត់បែនលឿន។ ពួកគេជាក្រុមដ៏អស្ចារ្យ ដែលធ្វើឱ្យគ្រប់គ្នាពិបាកស្មានណាស់៕

  លោក Joachin Low
  លោក Joachin Low
  លោក Joachin Low

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T