កីឡាករ Ramos ទទួលយកសំណើចុងក្រោយរបស់ Real Madrid ខណៈក្លិបកំពុងរៀបចំផែនការដោយគ្មានរូបគេ

//s9.kh1.co/b9/b95efbca847b719bfaf2a24dca0f3bb7ee75127f.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

​Sergio Ramos ទទួលយកសំណើចុងក្រោយរបស់ Real Madrid ខណៈក្លិបកំពុងរៀបចំផែនការដោយគ្មានរូបគាត់

អឺរ៉ុប៖ ព័ត៌មានអំពីការចែកផ្លូវរបស់ Sergio Ramos ពី Real Madrid ទីបំផុតអាចឈានដល់ទីបញ្ចប់ហើយ ព្រោះថាខ្សែការពារអេស្ប៉ាញរូបនេះនឹងទទួលយកការផ្តល់ជូនចុងក្រោយរបស់ក្លិប ដោយបន្ដស្នាក់នៅជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

កិច្ចសន្យារបស់ Ramos នឹងបញ្ចប់នៅចុងខែនេះ ហើយទាំងកីឡាករនិងក្លិបមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើការបន្តកិច្ចសន្យានៅឡើយទេ។ Real Madrid កម្របន្តកិច្ចសន្យាដល់តារាវ័យចំណាស់សូម្បីតែវីរបុរសរបស់ក្លិប។

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ប៉ុន្តែបើយោងតាមរបាយការណ៍ពីវិទ្យុ ABC បានឲ្យដឹង ថាបញ្ហានេះកាន់តែមានភាពស្មុគស្មាញបន្ថែមទៀតក្នុងនោះ Real Madrid បានលេចធ្លាយការពិតដែលថាពួកគេកំពុងរៀបចំផែនការដោយគ្មាន Ramos សូម្បីតែការរៀបចំលាគ្នា ខណៈដែលពួកគេរំពឹងថាភាគីទាំងពីរនឹងបន្តដំណើរនៅរដូវក្តៅនេះ៕

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T