ពូដូស៊ុតមួយគ្រាប់អេមណាស់! ព័រទុយកាល់ លត់ អ៊ីស្រាអែល ៤-០ យប់មិញ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ (មានវីដេអូ)

//s9.kh1.co/15/15e6b075059ceca14d0405a93f6bdaf1625dfffe.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុម ព័រទុយហ្កាល់ លត់ក្រុម អ៊ីស្រាអែល យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០

អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ ពុធ កន្លងទៅ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២១ ជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មុនបើកយុទ្ធនាការ Euro ២០២០  រវាងក្រុមម្ចាស់ផ្ទះ ព័រទុយកាល់ ទល់នឹងក្រុមភ្ញៀវ អ៊ីស្រាអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម ព័រទុយកាល់ លត់ក្រុម អ៊ីស្រាអែល យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

តាមរយៈការប្រកួតកាលពីយប់មិញ យើងឃើញថាក្រុមបញ្ចខែលពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដែលនេះជាសញ្ញាណល្អមួយសម្រាប់ក្រុមម្ចាស់ការពារដំណែងជើងឯក។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ កីឡាករ Bruno Fernandes ក៏ធ្វើបានល្អណាស់ដែរ ក្នុងនោះគេអាចស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ គឺនៅនាទីទី ៤២ និង ៩០+១, ចំណែកឯកីឡាករ Cristiano Ronaldo រកបានមួយគ្រាប់នៅនាទីទី ៤៤ និងមួយគ្រាប់ទៀតគឺរកបានដោយខ្សែការពារស្លាបស្តាំ Joao Cancelo នៅនាទីទី ៨៦។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រុមបញ្ចខែលព័រទុយហ្កាល់ នឹងបើកយុទ្ធនាការការប្រកួតព្រឹត្តិការណ៍ Euro ២០២០ ដំបូងរបស់ខ្លួន នៅថ្ងៃទី ១៥ ខែ មិថុនា ដោយត្រូវប្រកួតជាមួយក្រុម ហុងគ្រី៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T