ច្បាស់ណាស់! Neville ថាក្រុមជម្រើសជាតិមួយនេះនឹងលើកពាន Euro 2020

//s9.kh1.co/12/12e4f38511c4badba0957ea5c4a2a1ac126f21c5.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Neville បង្ហើបពីឈ្មោះក្រុមជម្រើសជាតិដែលអាចឈ្នះពាន Euro 2020 បាន

អង់គ្លេស៖ លោក Gary Neville គិតថាក្រុមជម្រើសជាតិបារាំងនឹងយកឈ្នះក្រុមទាំងអស់ ហើយក្លាយជាម្ចាស់ពាន Euro 2020 ដោយលោកបាននិយាយថា បារាំង មានទាំងកាយសម្បទានិងសតិអារម្មណ៍ដ៏មាំមួន ហើយលោកក៏បានបន្ថែមទៀតថា បារាំងពិតជាសំណាងណាស់ដែលមានកីឡាករឆ្លាតៗបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

ក្រុមជម្រើសជាតិបារាំងធ្លាប់ត្រូវព័រទុយកាល់ទម្លាក់នៅព្រឹត្តិការណ៍ Euro 2016 ហើយបរាជ័យដ៏ឈឺចាប់នេះបានជំរុញឲ្យក្រុមជម្រើសជាតិបារាំងធ្វើបានល្អណាស់នៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ២០១៨ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិក្រូអាត ក្លាយជាម្ចាស់ពាន បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ផងដែរ។

បារាំងលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨
បារាំងលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨

លោក Neville ឯណោះវិញនៅតែគិតថា បារាំង នឹងលេចធ្លោដូចកាលនៅបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដោយលោកបានថ្លែងប្រាប់ Sky Sports ថា៖

ខ្ញុំមិនអាចចោលបារាំងបានទេ ខ្ញុំមិនអាច។ ពួកគេមានទាំងបទពិសោធន៍ និងស្មារតីព្រមទាំងមានគោលដៅច្បាស់លាស់ កីឡាករក្នុងក្រុមក៏ឈ្លាវឆ្លាត និងអាចលេងបានគ្រប់ប្រភេទនៃការប្រកួតទាំងអស់។ ពួកគេជាក្រុមដែលចេះសម្របខ្លួននឹងស្ថានការណ៍ ដូច្នេះខ្ញុំមិនគិតថាពួកគេខ្វល់ខ្វាយច្រើនថាគូប្រកួតរបស់ពួកគេជានរណានោះឡើយ។ បើនិយាយពីរឿងកាយសម្បទាគឺពួកគេរឹងមាំណាស់ បើនិយាយពីផ្នែកស្មារតីគឺពួកគេក៏រឹងមាំដែរ ហើយបើអ្នកគិតថាអាចយកឈ្នះបារាំងបាន នោះអ្នកនឹងឈ្នះពាន Euro នេះ!

លោក Gary Neville
លោក Gary Neville
លោក Gary Neville

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T