Barca គ្រោងលក់តារាជួរមុខ២រូបនេះចេញដើម្បីបង្គ្រប់ទុន ទិញយក Haaland មករួមក្រុម

//s9.kh1.co/8b/8b8c98c49d8cd579a86c517833bcff873f9af0eb.jpeg
កីទ្បា

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប Barcelona គ្រោងដាក់លក់ Griezmann និង Dembele ចេញដើម្បីបង្គ្រប់ទុនទិញយក Haaland មករួមក្រុម

បរទេស៖ បើយោងតាមគេហទំព័រ Marca បានឲ្យដឹងថាក្លិប Barcelona គ្រោងដាក់លក់កីឡាករ Antoine Griezmann និង Ousmane Dembele ចេញនៅរដូវក្ដៅនេះ ដើម្បីអាចប្រមូលទុនទិញយកខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Erling Haaland មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Antoine Griezmann និង Ousmane Dembele
កីឡាករ Antoine Griezmann និង Ousmane Dembele

ក្នុងនោះកីឡាករ Philippe Coutinho​, Samuel Umtiti, Miralem Pjanic, Francisco Trincao, Neto និង Junior Firpo ក៏កំពុងស្ថិតក្នុងបញ្ជីកីឡាករដែលត្រូវដាក់លក់ចេញរបស់ក្លិបយក្សអេស៉្បាញមួយនេះផងដែរ។​ គួរបញ្ជាក់ផងដែរកីឡាករចំណូលថ្មី Sergio Aguero និង Eric Garcia សុទ្ធតែផ្លាស់មករួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ៕

កីឡាករ Sergio Aguero និង Eric Garcia
កីឡាករ Sergio Aguero និង Eric Garcia

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T