មានចឹងទៀត! លោក Jose អះអាងថាលោកធ្លាប់បានឈ្នះពានរង្វាន់សរុបចំនួន ២៥ កន្លះនៅក្នុងអាជីពរបស់ខ្លួន

//s9.kh1.co/bf/bf606b1ace457b95998e9b1c3552d1898d14c8b4.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Jose អះអាងថាលោកធ្លាប់បានឈ្នះពានរង្វាន់សរុបចំនួន ២៥ កន្លះនៅក្នុងអាជីពរបស់ខ្លួន

អឺរ៉ុប៖ លោក Jose Mourinho បានអះអាងថា មកដល់ពេលនេះគាត់គឺបានឈ្នះពានរង្វាន់សរុបចំនួន ២៥ កន្លះនៅក្នុងអាជីពរបស់ខ្លួនហើយ ខណៈពានរង្វាន់កន្លះនោះគឺលោកចង់សម្តៅទៅលើការដឹកនាំក្រុម Tottenham Hotspur ឱ្យឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ប៉ុន្តែចុងក្រោយលោកក៏ត្រូវបានក្លិបបណ្តេញចេញពីតំណែង មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho
  លោក Jose Mourinho

យ៉ាងណាមិញ អ្នកចាត់ការសញ្ជាតិ ព័រទុយហ្កាល់ នឹងទៅដឹកនាំក្រុម Roma នៅ Serie A លីគកំពូលរបស់ប្រទេស អ៊ីតាលី នៅរដូវកាលក្រោយ, ហើយក្នុងនោះលោកធ្លាប់បានឈ្នះពានរង្វាន់ផ្លូវការសរុបចំនួន ២៥ លើក ក្នុងចំណោមការដឹកនាំក្រុមកំពូលៗជាច្រើនដូចជាក្រុម Porto, Chelsea, Inter Milan, Real Madrid និង Manchester United ជាដើម។

  លោក Jose Mourinho
  លោក Jose Mourinho

ថ្លែងប្រាប់គេហទំព័រ The Sun លោក Mourinho បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រសិនបើអ្នកចង់ឱ្យខ្ញុំតាមដាន ជាដំបូងអ្នកអាចសួរខ្ញុំថា “តើអ្នកធ្លាប់បានឈ្នះពានប៉ុន្មានហើយនៅក្នុងអាជីពរបស់អ្នក?” ខ្ញុំនឹងឆ្លើយប្រាប់អ្នកទៅវិញថា ខ្ញុំធ្លាប់បានឈ្នះចំនួន ២៥ កន្លះ។ កន្លះនឹងគឺខ្ញុំចង់សម្តៅទៅលើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលខ្ញុំមិនបាននៅដឹកនាំ Spurs ឱ្យដល់ទីបញ្ចប់។ អ្នកអាចសួរទៅកាន់មនុស្សគ្រប់គ្នា ដែលធ្លាប់ឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រច្រើន ហើយពួកគេនឹងប្រាប់អ្នកទៅវិញថា “ការលេងវគ្គផ្តាច់ព្រ័ត្រគឺជាក្តីសុបិនមួយ” ហើយវាប្រហែលជាគ្មានបញ្ហាអ្វីឡើយ ប្រសិនបើអ្នកទើបតែឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកដំបូង ឬមួយក៏លើកទី ២០ ឬក៏ ៥០, វគ្គផ្តាច់ព្រ័ត្រគឺតែងតែជាសុបិនមួយ...៕

  លោក Jose Mourinho
  លោក Jose Mourinho
  លោក Jose Mourinho

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T