At. Madrid ដាក់សំណើផ្ដល់ Saul ទៅ Man City ជាថ្នូរប្ដូរយកខ្សែបម្រើកំពូលញាក់ម្នាក់នេះ

//s9.kh1.co/a3/a30e55c85e8dd3a38fa9d0419b8cc8b101303234.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

At. Madrid ដាក់សំណើផ្ដល់ Saul ទៅ Man City ជាថ្នូរប្ដូរយកខ្សែបម្រើ Bernardo Silva

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា មានឱកាសក្នុងការផ្ទេរយកខ្សែបម្រើ Saul Niguez តាមរយៈការដាក់កីឡាករ Bernardo Silva ទៅឲ្យក្លិប Atletico Madrid ជាថ្នូរដោះដូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/8d/8d560c60ac94a664a798def7f0249ca9f562db4a.png

Saul ត្រូវបានគេមើលឃើញថា មិនសូវបានបង្ហាញខ្លួនជាប់លាប់ក្នុងជម្រើសដំបូង សម្រាប់ At. Madrid នោះឡើយ កាលពីរដូវកាលមុន ដោយចូលលេងជម្រើសដំបូងបានត្រឹម២២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតក្នុងលីគ៣៨លើក ខណៈក្លិបយក្សអេស្ប៉ាញ មានគម្រោងបញ្ចេញខ្សែបម្រើរូបនេះ ក្នុងតម្លៃសមរម្យណាមួយនៅទីផ្សាររដូវក្ដៅខាងមុខ។

https://s9.kh1.co/__image/w=650,h=434,q=100/e3/e310e70f2b1e52508f1ad19b9b8bb68ab74f0408.png

ខណៈកីឡាករ Silva គឺជាកូនសោរសំខាន់សម្រាប់ Man City នៅក្របខណ្ឌ Champions League កាលពីរដូវកាលមុន ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងលីគ គេបែរជាមិនសូវបានលេងជាប់លាប់ និងត្រូវបានគេរាយការណ៍មកថា មានឈ្មោះក្នុងបញ្ជីផ្ទេរចេញ របស់ Man City ទៀតផង។

https://s9.kh1.co/__image/w=650,h=458,q=100/23/23f2bd7f1799c01e31d2206c0512350fb93c691b.png

បើយោងតាមកាសែត The Times ជម្រើសជាតិព័រទុយកាល់ Silva ពិតជាមានបំណងចង់បញ្ចប់ការស្នាក់នៅទឹកដី Etihad នៅរដូវក្ដៅនេះ ខណៈក្លិប At. Madrid មានចំណាប់អារម្មណ៍ផ្ទេរយកអតីតខ្សែបម្រើក្រុម Monaco រូបនេះ។

ប្រភពដដែលបន្ថែមថា លទ្ធភាពក្នុងការដោះដូរយក Silva តាមរយៈការផ្ដល់ Saul ទៅឲ្យ Man City អាចនឹងទៅរួច។

https://s9.kh1.co/__image/w=640,h=480,q=100/95/95be3fc927ec760219dd4ab917d6d22e5f0cc986.png

គួរបញ្ជាក់ដែរថា ទាំង Silva និង​ Saul សុទ្ធសឹងតែនៅសល់កុងត្រារយៈពេលយូរទៀតជាមួយក្លិបរបស់ពួកគេ ជាក់ស្ដែង Silva មានកុងត្រាជាមួយ Man City ដល់ឆ្នាំ២០២៥ ចំណែកឯ Saul ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៦ទើបផុតកុងត្រា៕

https://s9.kh1.co/__image/w=650,h=527,q=100/11/1169a0eb7eff8bef7e66b332a7398351273e9c50.png

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T