មកមើលរបៀបផាត់មុខ របស់តារានិករនីមួយៗទាំងអស់គ្នា!

//s9.kh1.co/48/483ed3d9c9e3b7a072f0265938261c7ce3609e33.jpeg
យុវវ័យ

 ២៤-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តើតារានិករនីមួយផាត់មុខរបៀបណា? តោះមកអានទាំងអស់គ្នា!

យល់ដឹង៖ តារានិករនីមួយៗតែងមានចរិតលក្ខណៈ និងការចូលចិត្តខុសៗគ្នា ហើយការចូលចិត្ត និងស្រឡាញ់ទៅលើអ្វីមួយនោះ ក៏ឆ្លុះបញ្ចាំង​ និងពីចរិតលក្ខណៈច្បាស់លាស់ពីតារានិករនីមួយៗដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពីនៃ របៀបផាត់មុខរបស់តារានិករនីមួយៗ ដោយសំអាងទៅលើធាតុទាំង៤ នៃរាសីចក្រ ៖

- តារានិករស្ថិតក្នុងធាតុភ្លើង: Aries, Leo និង Sagittarius

បុគ្គលិកលក្ខណៈ ៖ មានភាពជាដឹកនាំ មានភាពអង់អាចក្លាហាន ឆ្លាត និងមហិច្ឆតា។

ការតុបតែងមុខ៖ តារានិករដែលស្ថិតនៅក្រោមធាតុភ្លើង គឺជាមនុស្សដែលក្លាហាន ដូច្នេះពួកគេមិនខ្លាច ឬខ្មាស់អៀនក្នុងការព្យាយាម និងសាកល្បងការមុខតុបតែងថ្មីៗ ខ្លាំង និងខុសពីគេទេ។ ពួកគេជ្រើសយកការផាត់មុខបែបដិតៗ ដើម្បីបង្ហាញពីភាពរឹងមាំ និងភាពអស្ចារ្យពីពួកគេ។ ប្រសិនបើអ្នកឃើញនរណាម្នាក់លាបបបូរមាត់ពណ៌ក្រហមភ្លឺ ឬការតុបតែងភ្នែកពណ៌ខៀវ ឬពណ៌ដិតៗ ម្នាក់នោះប្រហែលជានរណាម្នាក់មកពីតារានិករធាតុភ្លើងហើយ។

តារានិករស្ថិតក្នុងធាតុភ្លើង
តារានិករស្ថិតក្នុងធាតុភ្លើង

- តារានិករស្ថិតក្នុងធាតុខ្យល់: Aquarius, Gemini និង Libra

បុគ្គលិកលក្ខណៈ ៖ ស្រឡាញ់ការរាប់អាន មានការទទួលខុសត្រូវ តែងតែផ្ដល់ដំបូន្មាន និងចង់ដឹងចង់ឭ

ការតុបតែងមុខ៖ តារានិករដែលស្ថិតនៅក្រោមធាតុខ្យល់ តែងមានសីលធម៌ចំពោះស្ថានភាពជុំវិញខ្លួន និងសីលធម៌ផ្ទាល់ខ្លួនជានិច្ច តែពួកគេក៏តែងតែចង់ឲ្យឯងខុសប្លែកពីគេ ក្នុងចំនោមហ្វូងមនុស្សទាំងឡាយ។ ហើយពួកគេមិនញញើតនឹងការសាកល្បងនៃការតុបតែងមុខប្លែកៗ ព្រោះពួកគេមិនចង់ឲ្យមើលទៅធម្មតាដូចអ្នកដទៃឡើយ។ 

ដូច្នេះប្រសិនបើអ្នកឃើញស្ត្រីដែលមានគ្រឿងតុបតែងពណ៌ស្វាយ ឬពណ៌ខ្មៅ ដែលមើលទៅទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងពិធីជប់លៀងមួយ ម្នាក់នោះអាចជាមនុស្សម្នាក់មកពីតារានិករធាតុខ្យល់។

តារានិករស្ថិតក្នុងធាតុខ្យល់
តារានិករស្ថិតក្នុងធាតុខ្យល់

- តារានិករស្ថិតក្នុងធាតុដី: Taurus, Virgo និង Capricorn

បុគ្គលិកលក្ខណៈ ៖ ស្មោះត្រង់ មានការយកចិត្តទុកដាក់ គិតច្រើន រួសរាយរាក់ទាក់ និងជាដៃគូដ៏ល្អ!

ការតុបតែងមុខ៖ អ្នកដែលជាតារានិករដែលស្ថិតនៅក្រោមធាតុដី ជាធម្មតាពួកគេធ្វើអ្វីដែលបន្ធូរអារម្មណ៍ និងឲ្យអារម្មណ៍ធូរស្បើយ ដោយមិនចាំគិតច្រើន ហើយពួកគេចូលចិត្តស្ទីលតុបតែងមុខបែបធម្មជាតិៗ ដូចទៅនឹងធាតុដីរបស់ពួកគេ។ ពួកគេមិនចូលចិត្តការសាកល្បង និងចូលចិត្តដើរតាមអ្វីដែលងាយស្រួល។ តែក៏មិនមែនមានន័យថា ធម្មជាតិទាល់តែអត់ជាតិនោះទេ គឺទាន់សម័យទូទៅតាមបែបយុវវ័យក្មេងៗ ព្រោះពួកគេចង់ឲ្យផ្ទៃមុខរបស់ពួកគេមើលទៅក្មេងជានិច្ច។ ប្រសិនបើអ្នកឃើញនរណាម្នាក់ផាត់មុខតាមបែបធម្មជាតិ និងបែបកូរ៉េ ពួកគេប្រហែលជាមនុស្សម្នាក់ដែលមកពីតារានិករធាតុដីហើយ។

តារានិករស្ថិតក្នុងធាតុដី
តារានិករស្ថិតក្នុងធាតុដី

- តារានិករស្ថិតក្នុងធាតុទឹក: Cancer, Scorpio និង Pisces

បុគ្គលិកលក្ខណៈ ៖ មនោសញ្ចេតនា មានការពុះពារនូវអ្វីដែលគេស្រឡាញ់ អាថ៌កំបាំង និងមានវិចារណញាណខ្លាំង!

ការតុបតែងមុខ៖ អ្នកដែលជាតារានិករដែលស្ថិតនៅក្រោមធាតុទឹក គឺមានបុគ្គលិកលក្ខណៈបែបអាថ៌កំបាំងបន្តិច ដែលអ្នកមិនអាចស្មានបានថា នឹងមានអ្វីកើតឡើងក្នុងការគិតរបស់ពួកគេឡើយ។ 

ពួកគេអាចនឹងស្រដៀងទៅនឹងតារានិករមកពីធាតុដីដែរ ព្រោះ ពួកគេចូលចិត្តបែបធម្មជាតិ តែក៏មិនធម្មជាតិពេកដែរ ធ្វើយ៉ាងណាឲ្យមើលទៅឃើញរលោង​ និងមានពណ៌ខ្លះ ដូចជាក្រែមដិតជាដើម។

ការផាត់មុខបែបនេះ គឺសក្ដិសមនឹងពួកគេ ដែលជាមនុស្សដែលមានស្រឡាញ់សិល្បះ និងមានការស្រមើស្រមៃខ្ពស់ទៅ លើអ្វីតែងប្រថ្នាចង់បាន។ ពួកគេជាអ្នកកំណត់និន្នាការនៃការតុបតែងមុខ និងចូលចិត្តការតុបតែងរលោង និងទឹកសន្សើម។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដែលមានការតុបតែងមុខបែបនេះ ពួកគេប្រហែលជាមនុស្សម្នាក់ដែលមកពីតារានិករធាតុទឹកហើយ។

តារានិករស្ថិតក្នុងធាតុទឹក
តារានិករស្ថិតក្នុងធាតុទឹក

ប្រភព: bebeautiful.in

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T