កម្មករកម្មការិនី ហ្ក្រេន ធ្វីន នាំគ្នារត់ចេញពីតំបន់បិទខ្ទប់ បន្ទាប់ពីឃើញអាជ្ញាធរ ពង្រាយរនាំងដែកបិទខ្ទប់់

//s9.kh1.co/2c/2cf6a5eefca36b1086686f84f61b9f7f47c0131d.jpg
សង្គម

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កម្មករកម្មការិនី នាំគ្នារត់ចេញពីតំបន់បិទខ្ទប់ បន្ទាប់ពីឃើញអាជ្ញាធរ ពង្រាយរនាំងដែកបិទខ្ទប់់

រាជធានីភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរ បាននាំគ្នារត់គេចចេញពីតំបន់បិទខ្ទប់ជុំវិញ រោងចក្រ ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​កាត់ រោងចក្រ​QMI បន្ទាប់ពីអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹករនាំងដែកត្រៀមបិទខ្ទប់។ នេះបើតាមអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ម្វាស់ផ្ទះជួល នៅក្បែរនោះ បានឃើញ នៅតំបន់ដែលត្រូវបិទខ្ទប់ទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៍មានបានឱ្យដឹងថា កម្មករ​កម្ម​ការី​នី បាន​នាំ​គ្នា​វេច​បង្វិច​រត់​ចេញ​ជា​បន្តបន្ទាប់ នៅ​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី៨ ​ខែ មិថុនា ឆ្នាំ​២០២១​ បន្ទាប់​ពី អាជ្ញាធរ សង្កាត់​ចោម​ចៅ​ទី​៣ ព្រមទាំង​ភូមិ បាន​ដឹក​រនាំង​ដែក​ទៅ​ដាក់​ពង្រាយ នៅ​ជុំវិញ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន ហៅ​រោងចក្រ​QMI ដើម្បី​ត្រៀម​បិទ​ខ្ទប់​មុន​ចេញ​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​កំណត់​ជា​ ​តំបន់​លឿងទុំ​។

​បើតាម​ប្រភពពីម្ចាស់​ផ្ទះ​ជួល​ម្នាក់ នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ​បានប្រាប់ឱ្យដឹង នៅ​មុខ​ប្រធាន​ភូមិ​ថា កម្មករ​បាន​នាំ​គ្នា​រត់​ចេញ​អស់​ប្រមាណ​៤០​ភាគរយ ចេញ​ពី​ផ្ទះ​ជួល​របស់​គាត់​ទៅ​រស់នៅ​តំបន់​ខាងក្រៅ បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ ត្រៀម​បិទ​ខ្ទប់​។

ចំណែកឯ ​ម្ចាស់​ផ្ទះ​ជួលខ្លះ​ទៀត បានអោយ​ដឹង​ថា កម្មករ​បាន​បិទទ្វារ រត់​ចេញ​ស្ទើរ​អស់ នៅ​វេលា​ល្ងាច បន្ទាប់​ពី​ទំលាក់​រនាំង​ដែក បាន​ប្រមាណ​១​ម៉ោង និង​បាន​ចាកចេញ​ជា​បន្តបន្ទាប់​រហូត​ដល់​យប់​។

​​តាមប្រភពពីកម្មករ​ បាន​បញ្ជាក់​ថា ពួក​គាត់​មិន​ចង់​រស់នៅ​ដោយ​វេទនា​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ឡើយ ព្រោះ​មិន​អាច​ចេញចូល​ទៅ​ទិញ អីវ៉ាន់ ឬ​ទៅ​ធ្វើការ​បាន ​ ម្យ៉ាងវិញទៀត ​រោងចក្រ ​QMI បាន​បិទទ្វារ មិន​បាន​បើក​ប្រាក់ខែ​អោយ​កម្មករ​ទៀត តើ​មាន​ប្រាក់​ឯណាទិញ​បាយ​ហូប​។​ ព្រោះតែស្ថានភាព​ពិបាកបែប​នេះ​ ទើប​រត់​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​មួយ​រយះ​សិន ។

 កម្មករ​ ក​ម្ម​ការី​នី​នៅ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន  ហៅ​រោងចក្រ​QMI ត្រូវ​បាន​រក​ឃើញឆ្លងកូ​វី​ដ​ជា​បន្តបន្ទាប់​រហូត​ដល់​៣០២​នាក់ កាលពី​ថ្ងៃ​ទី​៤-៥ និង​ទី​៦ ​ខែ​មិថុនា ឆ្នាំ​២០២១​។​ ក្រោយ​ផ្ទុះ​កូ​វី​ដ នៅ​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី​៦ ខែមិថុនា កម្មករ កម្ម​ការី​នី​ដែល​ធ្វើការ​នៅ​រោងចក្រ​ផ្សេង​ៗ និង​ប្រជាពលរដ្ឋ ដែល​ស្នាក់​នៅ ជុំវិញ​រោងចក្រ​នោះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយឃើញ រថយន្ត​បើក​ស៊ី​រ៉ែ​ន​ជា​ច្រើន​គ្រឿង​ចេញចូល​ដឹក​អ្នកជំងឺ​រហូត​ដល់​យប់​ជ្រៅ ។​

ស្របពេលនៃ​ការ​ដាក់​រនាំង​ដែក អាជ្ញាធរ​ ពុំ​បាន​ដាក់​កម្លាំង​បិទ​ខ្ទប់​នោះទេ ​ ទើប​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ មិថុនា ឆ្នាំ​២០២១ ​ អាជ្ញាធរ​ក៍បាន​ដាក់​កម្លាំង​បិទ​ខ្ទប់​ទាំងស្រុង គឺ​មុន​សេចក្តីសម្រេច របស់រ​ដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​កំណត់​គិត​ពី​ម៉ោង គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​ ។​ ទោះបីជា​យ៉ាងណា កម្មករ​មួយ​ចំនួន​ដែល​ស្នាក់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ហើយ ធ្វើការ​នៅ​រោងចក្រ​ក្រៅ​តំបន់​និង​មួយ​ចំនួន​ទៀត​ដែល​ជា​កម្មករ រោងចក្រ QMI បាន​នាំ​គ្នា រត់​ចេញពីតំបន់បិទខ្ទប់ ​មិន​ក្រោម ៥០​ភាគរយ​នោះ​ទេ ៕​

ប្រភព៖ KSP Daily

https://s9.kh1.co/__image/w=640,h=392,q=100/43/4324e325eb0f89cae5fa36c1fb2e6b5d8b81e4ac.jpg
https://s9.kh1.co/__image/w=640,h=360,q=100/5a/5a6c64d7156fc7dba9f8dde17b9c145826aef6f4.jpg
https://s9.kh1.co/__image/w=640,h=360,q=100/52/52d7944f6998b8601cd476c8ffdea29723546322.jpg
https://s9.kh1.co/__image/w=650,h=366,q=100/28/280290c349979681374697fec33e2b15fcb98f20.jpg
https://s9.kh1.co/__image/w=640,h=369,q=100/ee/eec12342d3007f57e1605a61821c4330a07c65ae.jpg
https://s9.kh1.co/__image/w=650,h=406,q=100/63/63d5a716bf59c6def17f97d8572b897ca6e088ef.jpg
https://s9.kh1.co/__image/w=650,h=387,q=100/2c/2cf6a5eefca36b1086686f84f61b9f7f47c0131d.jpg
https://s9.kh1.co/__image/w=640,h=389,q=100/cd/cd2d33005ea808c5779534985cf3fb8cc7530e2b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/0f/0f1f34356d8a4edda24285226b3d9631e257ecc9.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T