ក្រុម FC Bayern Munich​ ត្រៀមខ្លួនរួចរាល់ក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Chelsea រូបនេះ

//s9.kh1.co/2b/2be7de2ed127bb3e27c9c68ec98cfd6df24a3118.jpeg
កីទ្បា

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុម FC Bayern Munich​ ត្រៀមខ្លួនរួចរាល់ក្នុងការចុះហត្ថលេខាលើកីឡាករ Callum Hudson-Odoi

បរទេស៖ ក្រុមម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសអាឡឺម៉ង់គឺ ក្រុម FC Bayern Munich បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចុះហត្ថលេខានាំយកកីឡាករសញ្ជាតិអង់គ្លេសរបស់ក្រុមតោខៀវ Chelsea ម្នាក់គឺកីឡាករ Callum Hudson-Odoi​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Callum Hudson-Odoi​
  កីឡាករ Callum Hudson-Odoi​
  កីឡាករ Callum Hudson-Odoi​
  កីឡាករ Callum Hudson-Odoi​

គួរបញ្ជាក់ផងដែរថា​ ក្លិបយក្សដែលស្ថិតនៅក្នុងក្របខណ្ឌ Bundesligaមួយនេះមិនបានទទួលជោគជ័យម្តងរួចមកហើយក្នុងការតាមប្រមាញ់កីឡាករវ័យ ២០ ឆ្នាំរូបនេះកាលពីឆ្នាំ ២០១៩ នៅពេលដែលរូបគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ ឆ្នាំដែលមានតម្លៃ ១៨០,០០០ ផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែយោងតាមសារព័ត៌មាន The Times បានអោយដឹងថាប៉ុន្តែក្រុម​ FC Bayern Munich មិនបានបោះបង់ចោលក្តីសង្ឃឹមហើយបានត្រៀមបើកការប៉ុនប៉ងចុះហត្ថលេខាលើ Hudson-Odoi ម្តងទៀត៕

  កីឡាករ Callum Hudson-Odoi​
  កីឡាករ Callum Hudson-Odoi​
  កីឡាករ Callum Hudson-Odoi​
  កីឡាករ Callum Hudson-Odoi​

របាយការណ៍នេះបានអះអាងថាក្រុមតោខៀវបើកចំហដើម្បីផ្តល់ជូនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅរដូវក្តៅនេះបន្ទាប់ពីបដិសេធសំណើរទិញររបស់ក្រុម Bayern ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណែកម្ចាស់ជើងឯកអាឡឺម៉ង់ FC Bayern Munich វិញបានគ្រប់គ្រងការចាប់អារម្មណ៍របស់ពួកគេលើ Hudson-Odoi តាំងពីឆ្នាំមុនដោយ Chelsea បានបដិសេធការខ្ចីជើងកីឡាកររូបនេះជាមួយនឹងជម្រើសទិញក្នុងតម្លៃ 70 លានផោន។

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T