AC Milan កំពុងចរចាថ្លៃទិញយកកីឡាករ ២រូប ពី Barcelona និង Real Madrid

//s9.kh1.co/41/41da4afec7be70e7b500fb03d50a71005acc63dc.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុម AC Milan ត្រូវបានគេរាយការណ៍ថាបានផ្តោតការចាប់អារម្មណ៍ទៅលើតារាឆ្នើម ២រូបពីកីឡាកររបស់ Real Madrid និង Barcelona ។ ក្លិបយក្សអ៊ីតាលីសង្ឃឹមថានឹងបញ្ចប់ការចុះហត្ថលេខាទាំងពីរនាពេលឆាប់ៗនេះដើម្បីត្រៀមខ្លួនបានល្អនៅមុនរដូវកាលក្រោយ។

បរទេស៖ ក្រុម AC Milan ត្រូវបានគេរាយការណ៍ថាបានផ្តោតការចាប់អារម្មណ៍ទៅលើតារាឆ្នើម ២រូបពីកីឡាកររបស់  Real Madrid និង Barcelona ។ ក្លិបយក្សអ៊ីតាលីសង្ឃឹមថានឹងបញ្ចប់ការចុះហត្ថលេខាទាំងពីរនាពេលឆាប់ៗនេះដើម្បីត្រៀមខ្លួនបានល្អនៅមុនរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AC Milan
AC Milan

AC Milan បានចាប់ផ្តើមរដូវកាល Serie A រដូវកាល ២០២០-២១ យ៉ាងខ្លាំងប៉ុន្តែត្រូវបានខកចិត្ត ខណៈដែលលីគបានឈានដល់ទីបញ្ចប់ ដោយមាន១២ ពិន្ទុនៅពីក្រោយក្រុមជើងឯក Inter Milan ។ ឥឡូវនេះគ្រូបង្វឹកលោក Stefano Pioli និង គណៈគ្រប់គ្រងក្លឹប កំពុងរៀបចំផែនការសម្រាប់ការផ្ទេរប្រាក់នៅរដូវក្តៅនេះដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលក្រោយ។

AC Milan
AC Milan

បើយោងតាមប្រភពសារពត៌មានអុីតាលីបានឲ្យដឹងថា AC Milan កំពុងតែដាក់ការចាប់អារម្មណ៍ជាខ្លាំងលើកីឡាករវ័យក្មេងរបស់ Baracelona គឺកីឡាករ Junior Firpo ដែលមានដំណែងជាខ្សែការពារស្លាប មិនតែប៉ុណ្ណោះ Inter ក៏នៅសន្សំចិត្តចង់បានខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Real Madrid ម្នាក់ទៀតផងដែរនោះគឺ កីឡាករ Brahim Diaz ដែលបានផ្ទេរមក AC Milan ក្នុងរដូវកាល ២០២០-២០២១ ក្នុងលក្ខណ្ឌខ្ចីជើង ដែលធ្វើឲ្យក្លឹប AC Milan ចង់ជះលុយទិញផ្តាច់តែម្តង។

បើតាមប្រភពីកាសែត Goal បានឲ្យដឹងថា Real Madrid បានដាក់តំលៃខ្លួនលើកីឡាកររូបនេះប្រមាណជា ៣០លានអុឺរ៉ូ៕

Junior Firpo
Junior Firpo
Brahim Diaz
Brahim Diaz
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T