ធ្វើតេស្តលើកម្មកររោងចក្រកាត់ដេរជាង ៤០០០នាក់ នៅក្នុងរាជធានីភ្នំពេញ រកឃើញអ្នកឆ្លងកូវីដជិត ៣០០នាក់

//s9.kh1.co/a5/a598c244a4c5004386189e4535a368d1ccdca7b7.jpg
សង្គម

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កម្មករកាត់ដេរជាង ៤០០០នាក់ នៅក្នុងរាជធានីភ្នំពេញ រកឃើញអ្នកឆ្លងខ្ទង់រយនាក់

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានឱ្យដឹងថា ផ្នែកខ្លះនៅក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ត្រូវបានបិទខ្ទប់ឡើងវិញ បន្ទាប់ពីមានការផ្ទុះការឆ្លងរាលដាលកូវីដ១៩ នៅក្នុងរោចក្រកាត់ដេរ QMI ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ថ្ងៃទី៩ ខែមិថុនានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច​ កំណត់​ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩​។

ការសម្រេចនេះ តម្រូវ​ឲ្យបិទខ្ទប់​តំបន់លឿងទុំនោះ ដោយសារតែ​ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន​ ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងការធ្វើតេស្ត​ លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ​ ២៩៦នាក់។

ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែក នៅតំបន់​ជុំវិញរោងចក្រកាត់ដេរ​ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យ​ជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំង​បិទខ្ទប់​ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១​៕

រោចក្រផ្ទុះកូវីដ១៩
រោចក្រផ្ទុះកូវីដ១៩
កម្មករកម្មការិនី
កម្មករកម្មការិនី
https://s9.kh1.co/__image/w=650,h=406,q=100/63/63d5a716bf59c6def17f97d8572b897ca6e088ef.jpg
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
សកម្មភាពអាជ្ញាធរបិទខ្ទប់ឡើងវិញ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T