Barcelona និងខ្សែប្រយុទ្ធរូបនេះនៅតែមិនទាន់ដាច់ស្រេចរឿងបន្តកុងត្រា ខណៈកីឡាករអាចនឹងដើរចេញដោយគ្មានតម្លៃខ្លួន

//s9.kh1.co/ed/ed294314ae064d07af401ff75c1e261b5ed70852.jpeg
កីទ្បា

 ០៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លឹបអ្នកមានបុណ្យ Barcelona នៅតែមិនទាន់សម្រេចបានក្នុងការចចារបន្តរកុងត្រាជាមួយខ្សែប្រយុទ្ធពាក់អាវលេខ១១ Ousmane Dembele ខណៈដែលកុងត្រាកីឡាកររូបនេះនឹងផុតនៅឆ្នាំ២០២២

បរទេស៖ ក្លិបអ្នកមានបុណ្យ Barcelona នៅតែមិនទាន់សម្រេចបានក្នុងការចចារបន្តរកុងត្រាជាមួយខ្សែប្រយុទ្ធពាក់អាវលេខ១១ Ousmane Dembele ខណៈដែលកុងត្រាកីឡាកររូបនេះនឹងផុតនៅឆ្នាំ២០២២ខាងមុខនេះហើយ ការមិនទាន់អាចបន្តកុងត្រាបែបនេះអាចធ្វើឲ្យ Barcelona មានការខាតបង់ ដោយសារតែកីឡាករអាចត្រូវបានក្លឹបផ្សេងទិញយកដោយមិនមានតម្លៃខ្លួន នៅពេលដែលកុងត្រាអស់សុពលភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dembele
Dembele

ការចចាររវាងភាគីទាំង២ហាក់មានការឆ្ងាយពីគ្នា ប៉ុន្តែវាហាក់បីដូចជាក្រុមការងាររបស់ក្លឹបកំពុងតែខ្នះខ្នែងណាស់ដែរទាក់ទិននឹងរឿងនេះ។ បើតាមប្រភពពីកាសែត Esport3 បានឲ្យដឹងថា កិច្ចពិភាក្សារវាងភាគីទាំងពីកំពុងតែរលូនហើយ ហើយក៏អាចឈានដល់ការចុះហត្ថលេខាបន្តរកុងត្រាក្នុងពេលដ៏ខ្លីខាងមុខដែរ។

Dembele
Dembele

យ៉ាងណាមិញកិច្ចពិភាក្សាខាងលើត្រូវបានគេជឿជាក់ថា Barcelona កំពុងតែធ្វើតេស្តលើចិត្តរបស់ Dembele ថាគេពិតជាចង់នៅបន្តររឺយ៉ាងណា បើទោះជាក្លឹបពិតជាចង់ឲ្យកីឡាកររូបនេះបន្តរជាមួយក្លឹបទៀតក្តី ។

តែយ៉ាងណា Barcelona ក៏អាចនឹងធ្វើការដាក់តំលៃហើយលក់កីឡាកររូបនេះចេញផងដែរ បើសិនជាក្លឹបមានតម្រូវការចង់ទិញយកកីឡាករគីឡូធ្ងន់ដែលមានតំលៃថ្លៃណាមួយនោះ៕

Dembele
Dembele
Dembele
Dembele
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T