លេខ១មិនមែន Haaland ទេ! តោះមកស្គាល់កីឡាករ ១០ រូបដែលមានតម្លៃផ្ទេរចេញថ្លៃជាងគេក្នុងរដូវកាលនេះ

//s9.kh1.co/f7/f71dbe7399d3d33a7cae58d15b44843dfc70ac46.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តោះមកស្គាល់កីឡាករ ១០ រូបដែលមានតម្លៃផ្ទេរចេញថ្លៃជាងគេក្នុងរដូវកាលនេះ

អឺរ៉ុប៖ កីឡាកររបស់ក្រុម Barcelona ចំនួន នាក់ បានជាប់នៅក្នុងបញ្ជីឈ្មោះកីឡាករ ១០ រូបចុងក្រោយរបស់ CIES Football ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរចេញថ្លៃជាងគេប្រចាំលីគកំពូលទាំង ៥ របស់អឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ De Jong និង Pedri
កីឡាករ De Jong និង Pedri

ជាការពិតណាស់ Frenkie de Jong ឈរនៅចំណាត់ថ្នាក់ទី ៦, រីឯកីឡាករ Pedri ឈរនៅចំណាត់ថ្នាក់ទី ៧, ខណៈកីឡាករ Marc-Andre ter Stegan វិញ ជាប់លេខ ៣ ក្នុងនាមជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេ ប្រចាំលីគ LaLiga Santander, Premier League, Ligue 1, Serie A និង Bundesliga

  កីឡាករ Marc-Andre ter Stegan
  កីឡាករ Marc-Andre ter Stegan

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកីឡាករ Foden បានឈរនៅលេខរៀងទី ១ ពោលតម្លៃផ្ទេរចេញរបស់គេគឺមានតម្លៃប្រមាណជា ១៩០.២ លានអឺរ៉ូ ឬស្មើនឹង (២៣០ លានដុល្លាអាមេរិក), Mason Greenwood ឈរនៅលេខរៀងទី ២ មានតម្លៃខ្លួនផ្ទេរចេញប្រមាណជា ១៧៨ លានអឺរ៉ូ ឬស្មើនឹង (២១៧ លានដុល្លាអាមេរិក) និងលេខ ៣ បានទៅលើកីឡាករ Marcus Rashford មានតម្លៃខ្លួនផ្ទេរចេញប្រមាណជា ១៥៩.១ លានអឺរ៉ូ ឬស្មើនឹង (១៩៤ លានដុល្លាអាមេរិក)។

កីឡាករ Foden និង Greenwood
កីឡាករ Foden និង Greenwood


កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

ខណៈកីឡាករ Erling Haaland បានត្រឹមឈរនៅចំណាត់ថ្នាក់ទី ៤ ប៉ុណ្ណោះ ដោយបច្ចុប្បន្នគេមានតម្លៃខ្លួនផ្ទេរចេញប្រមាណជា ១៥៥.៥ លានអឺរ៉ូ ឬស្មើនឹង (១៨៩ លានដុល្លាអាមេរិក)៕

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

ខាងក្រោមនេះជាបញ្ជីឈ្មោះរបស់កីឡាករទាំង ១០ ដែលមានតម្លៃខ្លួនផ្ទេរចេញថ្លៃជាងគេ៖

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T